បាល់ទាត់អន្តរជាតិ
Emiliano Martinez ឆ្លើយតបត្រង់ៗ នៅពេលត្រូវបានគេសួរថា តើកីឡាកររូបណានឹងស្នងតំណែងរបស់ Lionel Messi បាន?

អ្នកចាំទីអាហ្សង់ទីន Emiliano Martinez ថ្មីៗនេះ បានផ្តល់ចម្លើយនៃសំណួរដែលត្រូវបានគេសួរថា តើអ្នកណានឹងជំនួស Lionel Messi បាននាពេលអនាគត។ យ៉ាងណាមិញ អ្នកចាំទីដែលកំពុងប្រកបអាជីពជាមួយក្លឹប Aston Villa គិតថានឹងគ្មាននរណាម្នាក់ដូច Messi ទេ ហើយមកជំនួសកីឡាករឆ្នើមរូបនេះបានឡើយ។
វាមិនគួរជាការភ្ញាក់ផ្អើលទេដែល Martinez គិតថា Messi មិនអាចមានអ្នកជំនួសបាន ព្រោះទេពកោលស្យនៃការលេង និងសមិទ្ធផលដែលខ្សែប្រយុទ្ធឆ្នើមរូបនេះធ្វើបាន គឺជារឿងដែលពិបាកបំផុត។ និយាយអំពី Lionel Messi ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់ប្រទេសឥណ្ឌា Emiliano Martinez បានលើកឡើងថា៖ “Lionel Messi ជាកីឡាករល្អបំផុត ហើយនឹងគ្មានអ្នកណាម្នាក់ដូចគាត់បានទេនាពេលអនាគត”។
កាលពីចុងឆ្នាំ 2022 តារាឆ្នើម Lionel Messi បានជួយអាហ្សង់ទីនឲ្យក្លាយជាម្ចាស់ជើងឯក FIFA World Cup ខណៈដែលកីឡាករវ័យ 36 ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន 7 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 3 ដង។ ក្នុងអំឡុងពេលនោះដែរ Messi បានឈ្នះបាល់មាសជាកីឡាករល្អប្រចាំព្រឹត្តិការណ៍នៃការប្រកួតទៀតផង។
ប្រភព: Sportskeeda
-
Uncategorized3 days ago
រំលឹកអតីតកាល David Beckham កាលនៅជាកីឡាករ (មានវីឌីអូ)
-
Uncategorized1 day ago
Kylian Mbappe ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែនៅតែត្រូវតាមដានបន្តសម្រាប់ការប្រកួត Club World Cup
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករ Juventus ទស្សនកិច្ចសុខៗ ត្រូវបានគេហៅចូលសេតវិមាន របស់លោក Donald Trump បែកញើសជោគ!!