បាល់ទាត់អន្តរជាតិ
Barcelona ដាក់គោលដៅលើខ្សែបម្រើកណ្ដាលមួយរូបរបស់ក្លឹប Girona

ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេអះអាងថា បានកំណត់មុខសញ្ញាជាគោលដៅផ្ទេរមួយលើខ្សែបម្រើរបស់ក្លឹប Girona គឺកីឡាករ Oriol Romeu។ ជាការពិតណាស់ទោះបីជាបានឈ្នះពាន La Liga កាលពីរដូវកាលមុនក៏ដោយ ក្លឹបយក្សកាតាឡាន់នៅតែព្យាយាមលូកដៃក្នុងទីផ្សាររដូវក្ដៅនេះ ដើម្បីរកបេក្ខភាពកីឡាករចំណូលថ្មីសម្រាប់ជំនួសកីឡាករចាស់ដែលចាកចេញ។
យ៉ាងណាមិញលោក Xavi Hernandez បានសម្រេចផ្ទេរ Inigo Martinez និង Ilkay Gundogan ជាមួយនឹងការចូលរួមដោយគ្មានតម្លៃខ្លួន បន្ទាប់ពីកីឡាករទាំងពីររូបនេះបានផុតកុងត្រាជាមួយអតីតក្លឹបចាស់របស់ពួកគេ។ ដោយឡែក Ilkay Gundogan នឹងមកជំនួសកន្លែងរបស់ Sergio Busquets ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ Xavi ត្រូវបានគេដឹងថា នឹងស្វែងរកបេក្ខភាពខ្សែបម្រើកណ្តាលម្នាក់ទៀត បន្ទាប់ពីខកខានមិនបាន Ruben Neves និង Martin Zubimendi។
យោងទៅតាមរបាយការណ៍ចុងក្រោយដែលចុះផ្សាយដោយ The Athletic បានឲ្យដឹងថា Barcelona កំពុងត្រៀមដាក់សំណើរលើ Oriol Romeu ខណៈដែលខ្សែបម្រើរូបនេះក៏ជាអតីតកីឡាករដែលប្រសូត្រចេញពីថ្នាលយុវជនរបស់ពួកគេដែរ។ តាមគំនិតរបស់ក្លឹប Girona គឺមិនចង់លក់ខ្សែបម្រើរូបនេះឡើយ ប៉ុន្តែប្រសិនបើមិនអាចឃាត់ឃាំងគាត់បានទេ នោះគាត់អាចចាកចេញបានជាមួយនឹងតម្លៃផ្ទេរប្រហែលជា 4 លានអឺរ៉ូ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ3 hours ago
ប៉ូលិសអេស្ប៉ាញ រកឃើញភស្ដុតាងដែល Barcelona សូកប៉ាន់អាជ្ញាកណ្ដាល