បាល់ទាត់អន្តរជាតិ
អតីតខ្សែបម្រើមួយរូបរបស់ Juventus ប្រាប់ក្លឹបរបស់ខ្លួនកុំឲ្យចុះហត្ថលេខាលើ Romelu Lukaku
អតីតខ្សែបម្រើឆ្នើមមួយរូបរបស់ក្លឹបសេះបង្កង់ Juventus លោក Massimo Mauro បានប្រាប់ក្លឹប ដែលធ្លាប់ជាក្លឹបរបស់ខ្លួន កុំឲ្យចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់តោខៀវ Chelsea គឺកីឡាករ Romelu Lukaku។ មួយរយៈមុន Inter Milan ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការទិញផ្ដាច់កុងត្រារបស់ Romelu Lukaku នៅរដូវក្តៅនេះ បន្ទាប់ពីគាត់បានចំណាយពេលមួយរដូវកាលក្នុងលក្ខខណ្ឌខ្ចីជើងពីតោខៀវ Chelsea។
ផ្ទុយមកវិញពេលនេះ Inter Milan ត្រូវបានគេរាយការណ៍ថា បានបញ្ចប់ចំណាប់អារម្មណ៍របស់ពួកគេ ដោយមិនធ្វើការចុះហត្ថលេខាលើ Lukaku ឡើយ នៅពេលដែលពួកគេដឹងថា កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះកំពុងពិភាក្សាជាមួយ Juventus ដែលជាក្លឹបគូប្រជែងក្នុងលីគរបស់ខ្លួន។
ទន្ទឹមនឹងការដែល Juventus ត្រៀមនាំយក Romelu Lukaku ទៅកាន់ទឹកដី Allianz នោះ អតីតកីឡាករមួយរូបគឺលោក Massimo Mauro បានជំទាស់ ដោយរំលឹករឿងអតីតកាលដែល Lukaku ធ្លាប់និយាយថា គេនឹងមិនអាចក្លាយជាកីឡាករ និងពាក់អាវរបស់ Juventus ឡើយ។ លោកបានប្រាប់ទៅកាន់ La Gazzetta dello Sport ដោយនិយាយថា៖ “ខ្ញុំប្រហែលជាចាស់ហើយ ប៉ុន្តែខ្ញុំនឹងមិនយកកីឡាករដូចជា Lukaku ទេ។ គេធ្លាប់បាននិយាយជាសាធារណៈថា នឹងមិនពាក់អាវរបស់ Juventus នោះទេ”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ1 day ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា៖ ជម្រើសនៅពេលនេះមានតែមួយគត់ គឺត្រូវឈ្នះ Tottenham Hotspur