Connect with us

បាល់ទាត់អន្តរជាតិ

អតីត​ខ្សែ​បម្រើ​មួយ​រូប​របស់ Juventus ប្រាប់​ក្លឹប​របស់​ខ្លួន​កុំ​ឲ្យ​ចុះ​ហត្ថលេខា​លើ Romelu Lukaku

Published

on

អតីត​ខ្សែ​បម្រើ​ឆ្នើម​មួយ​រូប​របស់​ក្លឹប​សេះ​បង្កង់ Juventus លោក Massimo Mauro បាន​ប្រាប់​ក្លឹប ដែល​ធ្លាប់​ជា​ក្លឹប​របស់​ខ្លួន កុំ​ឲ្យ​ចុះ​ហត្ថលេខា​លើ​ខ្សែប្រយុទ្ធ​របស់​តោខៀវ Chelsea គឺ​កីឡាករ Romelu Lukaku។ មួយ​រយៈមុន Inter Milan ត្រូវ​បាន​ផ្សារ​ភ្ជាប់​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ការ​ទិញ​ផ្ដាច់​កុងត្រា​របស់ Romelu Lukaku នៅ​រដូវក្តៅ​នេះ បន្ទាប់​ពី​គាត់​បាន​ចំណាយ​ពេល​មួយ​រដូវកាល​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពី​តោខៀវ Chelsea។

ផ្ទុយ​មក​វិញ​ពេល​នេះ Inter Milan ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​បញ្ចប់​ចំណាប់​អារម្មណ៍​របស់​ពួកគេ ដោយ​មិន​ធ្វើ​ការ​ចុះ​ហត្ថលេខា​លើ Lukaku ឡើយ នៅ​ពេល​ដែល​ពួកគេ​ដឹង​ថា កីឡាករ​សញ្ជាតិ​បែលហ្ស៊ិក​រូប​នេះ​កំពុង​ពិភាក្សា​ជាមួយ Juventus ដែល​ជា​ក្លឹប​គូ​ប្រជែង​ក្នុង​លីគ​របស់​ខ្លួន។

ទន្ទឹម​នឹង​ការ​ដែល Juventus ត្រៀម​នាំ​យក Romelu Lukaku ទៅ​កាន់​ទឹកដី Allianz នោះ អតីត​កីឡាករ​មួយ​រូប​គឺ​លោក Massimo Mauro បាន​ជំទាស់ ដោយ​រំលឹក​រឿង​អតីត​កាល​ដែល Lukaku ធ្លាប់​និយាយ​ថា គេ​នឹង​មិន​អាច​ក្លាយ​ជា​កីឡាករ និង​ពាក់​អាវ​របស់ Juventus ឡើយ។ លោក​បាន​ប្រាប់​ទៅ​កាន់ La Gazzetta dello Sport ដោយ​និយាយ​ថា៖ “ខ្ញុំ​ប្រហែល​ជា​ចាស់​ហើយ ប៉ុន្តែ​ខ្ញុំ​នឹង​មិន​យក​កីឡាករ​ដូចជា Lukaku ទេ។ គេ​ធ្លាប់​បាន​និយាយ​ជា​សាធារណៈ​ថា នឹង​មិន​ពាក់​អាវ​របស់ Juventus នោះ​ទេ”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២