បាល់ទាត់អន្តរជាតិ
ការចាញ់ដ៏ធ្ងន់ករបំផុតទាំង 5 នៅក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបមេឃខៀវ Manchester City

ថ្វីត្បិតតែក្លឹបបាល់ទាត់ Manchester City បច្ចុប្បន្ននេះជាក្លឹបដ៏មានឥទ្ធិពលបំផុតមួយក្នុងពិភពបាល់ទាត់ក៏ដោយ ប៉ុន្តែអតីតកាលរបស់ពួកគេក៏មានភាពជូរចត់ជាមួយនឹងការចាញ់ដ៏ធ្ងន់ករជាច្រើនដងផងដែរ ហើយពីមុនពួកគេក៏មិនមែនជាក្លឹបដែលត្រូវបានគេចាត់ទុកថាជា ក្លឹបយក្សដូចពេលនេះដែរ។ យ៉ាងណាមិញ ថ្ងៃនេះក្រុមការងារយើងនឹងនាំប្រិយមិត្តមកដឹងពីប្រវត្តិនៃការចាញ់ដ៏ច្រើនគ្រាប់បំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ Manchester City។
5. ចាញ់ Chelsea 6 – 0 រដូវកាល 2007/2008
តោខៀវ Chelsea គឺជាក្លឹបដែលស្ថិតក្នុងចំណោមក្រុមល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់។ ពួកគេធ្លាប់បានឈ្នះពានជាច្រើនស្ទើររាប់មិនអស់ ហើយនៅឆ្នាំ 2007 ពួកគេបានសាងការចងចាំមួយមិនអាចភ្លេចបានដល់ Manchester City នៅ Stamford Bridge ដោយលុតក្រុមភ្ញៀវក្នុងលទ្ធផល 6 ទល់នឹង 0។
4. ចាញ់ Derby County 7 – 0 រដូវកាល 1949/1950
ក្រុមទាំង 2 នេះមានវាសនាខុសគ្នានាពេលបច្ចុប្បន្ន ខណៈដែល Man City ក្លាយជាក្លឹបបាល់ទាត់ដ៏មានឥទ្ធិពលបំផុតមួយនៅក្នុងពិភពបាល់ទាត់ តែ Derby County កំពុងធ្លាក់ចូលទៅក្នុងបញ្ហាហិរញ្ញវត្ថុកាន់តែជ្រៅ ហើយបច្ចុប្បន្នពួកគេលេងនៅលីគលំដាប់ទី 3 របស់អង់គ្លេស។ ប៉ុន្តែនៅឆ្នាំ 1949/1950 Derby County ធ្លាប់បានយកឈ្នះ Manchester City ដោយស៊ុតបញ្ចូលទីគ្មានប្រណីរហូតដល់បញ្ចប់លទ្ធផល 7 ទល់នឹង 0។
3. ចាញ់ Wolverhampton 8 – 1 រដូវកាល 1962/1963
ដូចគ្នានេះដែរ បច្ចុប្បន្នក្លឹប Wolverhampton មិនមែនជាក្លឹបដែលស្ថិតក្នុងកែវភ្នែករបស់ Manchester City នោះទេ។ ទោះជាយ៉ាងណាក្ដី បើយើងចោលភ្នែកក្រឡេកមកមើលពីប្រវត្តិនៃការប្រកួតកាលពីអតីតកាល ពួកគេធ្លាប់ធ្វើឲ្យ Man City ឈឺចាប់ដោយយកឈ្នះក្នុងលទ្ធផល 8 ទល់នឹង 1។
2. ចាញ់ Middlesbrough 8 – 1 រដូវកាល 2007/2008
វាទើបនឹងកើតឡើងកាលពីប៉ុន្មានឆ្នាំមុននេះទេ ថ្វីត្បិតតែពេលនេះ Middlesbrough ធ្លាក់ទៅលេងនៅលីគលំដាប់ទីពីររបស់អង់គ្លេស ប៉ុន្តែកាលពីឆ្នាំ 2007 ពួកគេជាក្លឹបនៅក្របខ័ណ្ឌ Premier League ហើយធ្លាប់បានបង្កើតនូវសុបិនអាក្រក់មួយដល់ Man City ដោយយកឈ្នះ 8 ទល់នឹង 1។
1. ចាញ់ West Bromwich Albion 9 – 2 រដូវកាល 1957/1958
ការចាញ់ដ៏ធ្ងន់ករបំផុតនៃប្រវត្តិសាស្ត្ររបស់ក្លឹប Man City គឺជាការប្រកួតក្រៅដីក្នុងក្របខ័ណ្ឌ English 1 Division ក្នុងរដូវកាលឆ្នាំ 1957/1958។ Man City បានចាញ់ក្នុងលទ្ធផលដ៏គួរឲ្យអាម៉ាស់ 9 ទល់នឹង 2 ក្រោមស្នាដៃរបស់ West Bromwich Albion។ យ៉ាងណាក៏ដោយ បច្ចុប្បន្ននេះក្លឹបទាំងពីរមានវាសនាខុសគ្នាដូចមេឃនឹងដី ដោយ West Bromwich Albion ធ្លាក់ទៅលេងនៅ Championship ខណៈដែល Man City ជាអធិរាជនៅក្របខណ្ឌកំពូលរបស់អង់គ្លេស Premier League។
ប្រភព: Interestingfootball
-
បាល់ទាត់អន្តរជាតិ2 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ1 day ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករឆ្នើម Darren Bent ប្រាប់ឈ្មោះអ្នកដែលសមនឹងឈ្នះ Ballon d’Or ឆ្នាំនេះ រវាង Haaland និង Messi