បាល់ទាត់អន្តរជាតិ
គ្រូ Arsenal លើកឡើងថា អាចនឹងទិញកីឡាករបន្ថែមទៀត នៅមុនរដូវកាលថ្មីចាប់ផ្ដើម
លោក Mikel Arteta ដែលជាគ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ Arsenal បានលើកឡើងថា ក្រុមរបស់គាត់នឹងនាំយកកីឡាករចំណូលថ្មីបន្ថែមទៀត នៅមុនរដូវកាលថ្មីដែលនឹងចាប់ផ្ដើមនាពេលឆាប់ៗខាងមុខ។ រហូតមកដល់ពេលនេះ ពួកគេបាននាំយក Kai Havertz ពី Chelsea, Jurrien Timber ពី Ajax និង Declan Rice ពី West Ham ដែលសុទ្ធតែជាការចំណាយលុយធំទៅលើតម្លៃខ្លួនរបស់កីឡាករ។
ទោះជាយ៉ាងណាក៏ដោយ Granit Xhaka បានចាកចេញពី Emirates ខណៈដែលអនាគតរបស់កីឡាករមួយចំនួនផ្សេងទៀតដូចជា Thomas Partey, Cedric Soares, Nicolas Pepe និង Folarin Balogun ក៏ស្ថិតក្នុងភាពមិនប្រកដប្រជា។
ថ្វីៗនេះនិយាយជាសាធារណៈទៅកាន់ប្រព័ន្ធផ្សព្វផ្សាយលោក Mikel Arteta បានលើកឡើងថា លោកមានការប្រុងប្រយ័ត្នចំពោះលទ្ធភាពនៃការផ្ទេររបស់ក្លឹប ហើយនឹងរងចាំមើលថា ប្រសិនបើមានការចាកចេញ នោះនឹងត្រូវមានកីឡាករមួយចំនួនត្រូវនាំចូល ដើម្បីអភិវឌ្ឍន៍ក្រុមឲ្យប្រសើរឡើង។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ3 days ago
Marcus Rashford ស្ថិតក្នុងកំណត់ត្រាកីឡាករដែលបង្ហាញខ្លួនបានច្រើនជាង 400 ប្រកួតសម្រាប់ក្លឹបបិសាចក្រហម