បាល់ទាត់អន្តរជាតិ
Chelsea កំពុងពិចារណាចុះហត្ថលេខាលើខ្សែបម្រើ Leandro Paredes
ខ្សែបម្រើ Leandro Paredes របស់ក្លឹប Paris Saint-Germain ត្រូវបានគេអះអាងថា កំពុងក្លាយជាគោលដៅផ្ទេរដ៏គួរឲ្យភ្ញាក់ផ្អើលមួយសម្រាប់ក្លឹបតោខៀវ Chelsea។ ពេញមួយរដូវក្ដៅនៃការលូកដៃចូលក្នុងទីផ្សារដោះដូរកីឡាកររបស់ Chelsea វាមិនមែនជារឿងអាថ៌កំបាំងនោះទេ ដែលពួកគេតែងតែចង់បានកីឡាករឆ្នើមៗជាច្រើននៅពេលនេះ។
ថ្វីត្បិតតែបច្ចុប្បន្ន Mauricio Pochettino មានកីឡាករឆ្នើមៗដូចជា Enzo Fernandez និង Conor Gallagher ហើយពួកគេសុទ្ធតែមានអាយុ 22 ឆ្នាំ និង 23 ឆ្នាំក៏ដោយ ប៉ុន្តែភាពក្មេងខ្ចីនៅលើទីលានរបស់ពួកគេ គឺជាបញ្ហាចោទ។ យ៉ាងហោចណាស់ នៅតំបន់បម្រើ គ្រូបង្វឹករូបនេះចង់ប្រើប្រាស់កីឡាករឆ្នើមដែលមានបទពិសោធន៍ក្រាស់ក្រែលមួយរូប។
យោងទៅតាមសារព័ត៌មាន Evening Standard បានឲ្យដឹងថា Leandro Paredes កំពុងត្រូវបានក្លឹបតោខៀវពិចារណាចង់នាំយកមក Stamford Bridge។ ជាមួយនឹងកុងត្រានៅសល់មួយឆ្នាំទៀតជាមួយ PSG កីឡាករវ័យ 29 ឆ្នាំរូបនេះអាចចាកចេញក្នុងតម្លៃដ៏សមរម្យមួយ ដែលអាចឲ្យ Chelsea ទទួលយកបាន។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ3 days ago
មូលហេតុដែល Neymar មិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិប្រេស៊ីល
-
បាល់ទាត់អន្តរជាតិ3 days ago
ក្រដាសកុងត្រាដំបូងរបស់ Messi ជាមួយ Barcelona ដាក់ដេញថ្លៃបានជិតមួយលានដុល្លារ