Connect with us

បាល់ទាត់អន្តរជាតិ

Thomas Partey ត្រៀម​​​ចាកចេញ​ពី Arsenal ទៅ​ទឹកដី​អ៊ីតាលី

Published

on

ខ្សែបម្រើ Thomas Partey របស់​ក្លឹប​កាំភ្លើង​ធំ Arsenal បាន​ធ្វើ​ការ​ពិភាក្សា​លើ​ការ​ផ្ទេរ​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ជាមួយ​ក្លឹប​សេះបង្កង់ Juventus។ សារព័ត៌មាន Sky Italy បាន​រាយការណ៍​ថា Partey បាន​យល់​ព្រម​លើ​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​ជាមួយ Juventus ហើយ ដើម្បី​ចាកចេញ​ពី Emirates ​នៅរដូវក្តៅ​នេះ។

ក្លឹប​យក្ស​នៅ​ក្របខណ្ឌ Serie A របស់​អ៊ីតាលី​មួយ​នេះ ត្រូវ​បាន​គេ​ដឹង​ថា នឹង​ដាក់​សំណើរ​ផ្ទេរ​កីឡាករ​សញ្ជាតិ​ហ្គាណា ប៉ុន្តែ​ពួកគេ​ក៏​ត្រូវ​ការ​លក់កីឡាករ​ម្នាក់ រឺ​ពីរនាក់​ដែរ មុន​ពេល​ពួកគេ​អាច​ទិញ Thomas Partey បាន។ កីឡាករ​ដែល Juventus មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​លក់​ចេញ​ជាង​គេ​គឺ Dusan Vlahovic។

ទន្ទឹម​នឹង​នេះ​ដែរ យើង​មិន​ទាន់​អាច​ដឹង​ច្បាស់​ទេ​ថា តើ Arsenal នឹង​អនុញ្ញាត​ឲ្យ Thomas Partey ចាកចេញ​រឺ​អត់ បន្ទាប់​ពី​ដៃ​គូ​នៅ​តំបន់​បម្រើ​របស់​គាត់ Granit Xhaka បាន​ចាកចេញ​កាល​ពី​ខែ​មុន។ Partey បាន​ចូលរួម​ជាមួយ Arsenal ដោយ​ផ្ទេរ​ពី​ក្លឹប​​របស់​អេស្ប៉ាញ Atletico Madrid ក្នុង​តម្លៃ 45 លានផោន នៅ​រដូវក្តៅ​ឆ្នាំ 2020។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២