Connect with us

បាល់ទាត់អន្តរជាតិ

Chelsea កំពុង​ពិចារណា​ចុះ​ហត្ថលេខា​លើ​ខ្សែបម្រើ Leandro Paredes

Published

on

ខ្សែបម្រើ Leandro Paredes របស់​ក្លឹប Paris Saint-Germain ត្រូវ​បាន​គេ​អះអាង​ថា កំពុង​ក្លាយ​ជា​គោលដៅ​ផ្ទេរ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​សម្រាប់​ក្លឹប​តោខៀវ Chelsea។ ពេញ​មួយ​រដូវក្ដៅ​នៃ​ការ​លូក​ដៃ​ចូល​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​របស់ Chelsea វា​មិនមែន​ជា​រឿង​អាថ៌​កំបាំង​នោះ​ទេ ដែល​ពួក​គេ​តែងតែ​ចង់​បាន​កីឡាករ​ឆ្នើមៗ​ជា​ច្រើន​នៅ​ពេល​នេះ។

ថ្វី​ត្បិត​តែ​បច្ចុប្បន្ន Mauricio Pochettino មាន​កីឡាករ​ឆ្នើមៗ​ដូច​ជា Enzo Fernandez និង Conor Gallagher ហើយ​ពួក​គេ​សុទ្ធ​តែ​មាន​អាយុ 22 ឆ្នាំ និង 23 ឆ្នាំ​ក៏​ដោយ ប៉ុន្តែ​ភាព​ក្មេង​ខ្ចី​នៅ​លើ​ទីលាន​របស់​ពួក​គេ គឺ​ជា​បញ្ហា​ចោទ។ យ៉ាង​ហោច​ណាស់ នៅ​តំបន់​បម្រើ គ្រូ​បង្វឹក​រូប​នេះ​ចង់​ប្រើប្រាស់​កីឡាករ​ឆ្នើម​ដែល​មាន​បទពិសោធន៍​ក្រាស់ក្រែល​មួយ​រូប។

យោង​ទៅ​តាម​សារព័ត៌មាន Evening Standard បាន​ឲ្យ​ដឹង​ថា Leandro Paredes កំពុង​ត្រូវ​បាន​ក្លឹប​តោខៀវ​ពិចារណា​ចង់​នាំ​យក​មក Stamford Bridge។ ជាមួយ​នឹង​កុងត្រា​នៅ​សល់​មួយ​ឆ្នាំ​ទៀត​ជាមួយ PSG កីឡាករ​វ័យ 29 ឆ្នាំ​រូបនេះ​អាច​ចាកចេញ​ក្នុង​តម្លៃ​ដ៏​សម​រម្យមួយ ដែល​អាច​ឲ្យ Chelsea ទទួល​យក​បាន។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២