បាល់ទាត់អន្តរជាតិ
Roy Keane រិះគន់កីឡាកររបស់ Arsenal រូបនេះថា មិនសមមានតម្លៃ 100 លានផោនទេ
វីរបុរសរបស់ក្លឹបបិសាចក្រហម Manchester United លោក Roy Keane បានរិះគន់កីឡាករ Declan Rice ដែលជាកីឡាករចំណូលថ្មីដែលក្លឹបកាំភ្លើងធំ Arsenal ទើបនឹងបានចុះហត្ថលេខានៅរដូវក្ដៅនេះ ដោយនិយាយថា ខ្សែបម្រើរូបនេះមិនសមនឹងតម្លៃខ្លួនលើសពី 100 លានផោនឡើយ។
យ៉ាងណាមិញ Roy Keane បាននិយាយបែបនេះនៅពេល Arsenal បានយកឈ្នះ Manchester City ក្នុងការប្រកួត FA Community Shield កាលពីថ្ងៃអាទិត្យថ្មីៗនេះ។ យ៉ាងណាមិញ Declan Rice គឺជាកីឡាករឆ្នើមមួយរូបដែលក្លឹបកាំភ្លើងធំ Arsenal ចុះហត្ថលេខាក្នុងតម្លៃបំបែកកំណត់ត្រា 105 លានផោនពី West Ham United។
Roy Keane បានរិះគន់ដោយនិយាយប្រាប់ ITV Sport ថា៖ “ខ្ញុំគិតថា គាត់ពិតជាមានគុណភាព ទាក់ទងនឹងការបន្ថែមជំនួយដល់ខ្សែប្រយុទ្ធ។ គាត់មានកម្លាំងរាងកាយ… យ៉ាងណា ពួកគេពិតជាបានចំណាយច្រើនពេកសម្រាប់គាត់ គាត់ពិតជាមិនមានតម្លៃលើសពី 100 លានផោនទេ”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ3 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!