Connect with us

បាល់ទាត់អន្តរជាតិ

Roy Keane និយាយ​ថា ក្រុម​របស់​លោក Pep Guardiola នឹង​នៅ​តែ​ជា​ម្ចាស់​ពាន PL ដូច​រដូវកាល​មុន​ដដែល

Published

on

អតីត​កាពីតែន​ក្រុម​ឆ្នើម​របស់​ក្លឹប​បិសាចក្រហម Manchester United លោក Roy Keane បាន​និយាយ​ថា ក្លឹប​មេឃខៀវ Manchester City ដែល​ដឹកនាំ​ដោយ​លោក Pep Guardiola នឹង​នៅ​តែ​ឈ្នះជើង​ឯក Premier League រដូវកាល​ថ្មី​នេះ (ឆ្នាំ 2023/2024) ដូច​រដូវកាល​មុន​ដដែល។

យ៉ាង​ណា​មិញ Roy Keane បាន​លើក​ឡើង​បែប​នេះ នៅ​មុន​ពេល​នៃ​ការ​ប្រកួត​រវាង​ក្លឹប​បិសាចក្រហម Manchester United ទល់​នឹង​ក្លឹប​កាំភ្លើងធំ Arsenal នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ។ ក្រុម​របស់​លោក Pep Guardiola គឺ​ជា​ក្រុម​តែ​មួយ​គត់ ដែល​បាន​ឈ្នះ​ការ​ប្រកួត​លីគ​ទាំង​បួន​ប្រកួត​ដំបូង​នៅ​រដូវកាល​ថ្មី​នេះ និង​ឈរ​នៅ​លើ​កំពូល​តារាង​ដោយ​មាន 12 ពិន្ទុ​ពេញ។

Roy Keane បាន​អះអាង​ថា គ្មាន​នរណា​ម្នាក់​អាច​បង្អាក់​ដំណើរ​របស់ Man City បាន​ទេ។ គាត់​បាន​ប្រាប់​ទៅ​កាន់ Sky Sports ថា៖ “ខ្ញុំ​នៅ​តែ​គិត​ថា​ពួក​គេ (Arsenal) មិន​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការ​ឈ្នះពាន ដោយ​សារ​តែ Manchester City ល្អ​ខ្លាំង​ណាស់។… ខ្ញុំ​មិន​ឃើញ​ថា តើ​ក្រុម​ណា​អាច​ប៉ះ​ Man City ​បាន ប្រសិន​បើ​ Man City នៅ​តែ​​រក្សា​ភាព​ស្រេក​ឃ្លាន​ជ័យ​ជម្នះ​របស់​ខ្លួន ជាពិសេស​អ្វី​ដែល​ពួក​គេ​បាន​បង្ហាញ​តាម​រយៈ​ការ​ចាប់​ផ្តើម​នៅ​រដូវ​កាល​នេះ”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២