Connect with us

បាល់ទាត់អន្តរជាតិ

West Ham ដាក់​សំណើរ​ដេញ​ថ្លៃ​ឡើង​ដល់ 30 លានផោន​សម្រាប់ Harry Maguire

Published

on

ក្លឹប West Ham United ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ដាក់​សំណើរ​ជា​ថ្មី​ម្ដង​ទៀត​ដែល​មាន​​ទំហំ​ទឹកប្រាក់​កើន​ឡើង​ដល់ 30 លានផោន សម្រាប់​ខ្សែ​ការពារ​កណ្តាល Harry Maguire របស់​ក្លឹប​បិសាចក្រហម Manchester United ដើម្បី​នាំ​យក​គាត់​ពី​ទឹកដី Old Trafford នៅ​រដូវក្តៅ​នេះ។

កីឡាករ​វ័យ 30 ឆ្នាំ​រូបនេះ​បាន​ធ្លាក់​ចុះ​នូវ​ទម្រង់​លេង ក៏​ដូច​ជា​ជម្រើស​ដែល​ស្ថិត​ក្នុង​ចិត្ត​របស់​លោក Erik ten Hag កាល​ពី​រដូវកាល​មុន។ Harry Maguire បាន​បង្ហាញ​ខ្លួន​ជា​ជម្រើស​ដំបូង​នៅ​ក្នុង​ការ​ប្រកួតត្រឹម​តែ 8 ដង​ប៉ុណ្ណោះ ក្នុង​ក្របខណ្ឌ Premier League នៅ​រដូវកាល 2022-2023។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ Maguire នៅ​តែ​ត្រូវ​បាន​កោះហៅ​ឲ្យ​ចូល​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​របស់​លោក Gareth Southgate ស្រប​ពេល​ដែល​កីឡាករ​កំពុង​ឡើង​ជើង Fikayo Tomori របស់ AC Milan ជា​ជម្រើស​ក្រោយ​គាត់​ប៉ុណ្ណោះ។ ដោយ​មើល​ឃើញ​ថា ខ្សែការពារ​រូប​នេះ​នៅ​មាន​ទម្រង់​លេង​ដែល​អាច​ល្អ​ប្រសើរ​បាន West Ham United ចាប់​អារម្មណ៍​លើ​កីឡាករ​វ័យ 30 ឆ្នាំ​រូប​នេះ។ យោងតាម​គេហទំព័រ The Sun បាន​ឲ្យ​ដឹង​ថា ពេល​នេះ​ក្លឹប West Ham បាន​ដាក់​សំណើរ​ដេញ​ថ្លៃ​ជា​លើក​ទី 2 ដែល​មាន​តម្លៃ 30 លានផោន​សម្រាប់ Maguire និង​រងចាំ​លទ្ធផល​នៃ​ការ​ពិចារណា​របស់​ក្លឹប​បិសាចក្រហម Manchester United។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២