Connect with us

បាល់ទាត់អន្តរជាតិ

Roy Keane ជឿជាក់​ថា Ollie Watkins នឹង​ប្ដូរ​ទៅ​លេង​ឲ្យ​ក្លឹប​ធំ​ណា​មួយ​នាពេល​ឆាប់ៗ​ខាង​មុខ

Published

on

ខ្សែ​ប្រយុទ្ធ Ollie Watkins របស់ Aston Villa អាច​នឹង​ផ្លាស់​ទៅ​លេង​ឲ្យ​ក្លឹប​ធំ​ណា​មួយ​នា​ពេល​ឆាប់ៗ​ខាង​មុខ ដែល​អាច​​ជា Manchester United រឺ Liverpool នេះ​បើ​យោងតាម​ការ​លើក​ឡើង​របស់​លោក Roy Keane ដែល​ជា​អតីត​ជំនួយ​ការ​​គ្រូ​បង្វឹក​របស់​ក្លឹប Aston Villa។

យ៉ាង​ណា​មិញ Ollie Watkins ជា​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​​អង់គ្លេស​ដែល​កំពុង​មាន​រដូវ​កាល​ដ៏​លេច​ធ្លោរ​របស់​ខ្លួន​ជាមួយ Aston Villa ដោយ​នៅ​រដូវកាល​នេះ​គាត់​បាន​ស៊ុតបញ្ចូល​ទី​បាន 16 គ្រាប់ និង 10 Assists ​ក្នុង​ការ​បង្ហាញ​ខ្លួន 27 ប្រកួត​នៅ Premier League ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា គាត់​នឹង​ចាកចេញ​ពី​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន​ដើម្បី​ស្វែងរក​ទ្រនំ​ថ្មី​ដែល​មាន​ឱកាស​ប្រជែង​ពាន​ធំៗ​បាន។

ដោយ​មើល​ឃើញ​បែប​នេះ​ដែរ Roy Keane ជឿ​ថា ខ្សែ​ប្រយុទ្ធ​វ័យ 28 ឆ្នាំ​រូប​នេះ នឹង​មាន​ឱកាស​លេង​ឲ្យ​ក្លឹប​ធំ​ណា​មួយ​នា​ពេល​ខាង​មុខ។ Roy Keane បាន​និយាយ​នៅ​លើ Sky Sports ថា៖ “គាត់​អាច​លេង​ឲ្យ​ក្លឹប​កំពូល​ណា​មួយ​​មែនទេ? Aston Villa គឺ​ជា​ក្រុម​កំពូល​មួយ ប៉ុន្តែ​យើង​កំពុង​និយាយ​អំពី​ក្លឹប​ធំៗ​ដូច​ជា Manchester United, Liverpool, Manchester City… ក្មេង​ប្រុស​រូប​នេះ (Ollie Watkins) មាន​ទម្រង់​លេង​មុត​ស្រួច កាយ​សម្បទា​ និង​ចលនា​របស់គា​ត់​គឺ​ល្អ​ដូច​ខ្សែប្រយុទ្ធ​ផ្សេង​ទៀត​នៅ Premier League។ គាត់​កំពុង​មាន​រដូវកាល​ដ៏​អស្ចារ្យ​មួយ”។

ប្រភព: Metro UK

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២