Connect with us

បាល់ទាត់អន្តរជាតិ

Salah នឹង​ទទួល​បាន​ប្រាក់ 180 លានអឺរ៉ូ ប្រសិន​បើ​ព្រម​ចាកចេញ​ពី Liverpool

Published

on

ខ្សែ​ប្រយុទ្ធ​ស្លាប​របស់​ក្លឹប​ហង្សក្រហម Liverpool គឺ​កីឡាករ Mohamed Salah ត្រូវ​បាន​គេ​រាយ​ការណ៍​ថា កំពុង​ទទួល​បាន​សំណើរ​មួយ​មក​ពី​ខាង​​មជ្ឈិមបូព៌ា ជាមួយ​នឹង​កិច្ច​ព្រមព្រៀង​ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់ 180 លានអឺរ៉ូ (155 លានផោន)។ Mohamed Salah នឹង​ទទួល​បាន​ប្រាក់​ដ៏​សន្ធឹកសន្ធាប់​នោះ ប្រសិន​បើ​គាត់​ព្រម​ចាកចេញ​ពី Anfield និង​ចុះ​កុងត្រា​ពីរ​រដូវកាល​ជាមួយ​ក្លឹប Al-Ittihad របស់​អារ៉ាប៊ីសាអូឌីត។

យោងតាម​ប៉ុស្តិ៍​ទូរទស្សន៍​របស់​អារ៉ាប់ Al-Riyadiah បាន​ឲ្យ​ដឹង​ថា ក្លឹប Al-Ittihad ឥឡូវ​នេះ​កំពុង​ពិភាក្សា​ជាមួយ​អ្នក​តំណាង​របស់ Mohamed Salah ដែល​ការ​ពិភាក្សា​នោះ​គឺ​អំ​ពី​ការ​ផ្ទេរ​ដែល​អាច​ទៅ​រួច ក្នុង​ការ​នាំ​យក​ខ្សែប្រយុទ្ធ​ឆ្នើម​រូប​នេះ​ទៅ​អារ៉ាប៊ីសាអូឌីត​នៅ​រដូវក្តៅ​នេះ។

របាយការណ៍​ដដែល​នេះ​ដែរ បាន​បន្ថែម​ទៀត​ថា ក្លឹប​អារ៉ាប៊ីសាអូឌីត​នឹង​ផ្ដល់​ឲ្យ Liverpool នូវ​តម្លៃ​ខ្លួន​នៃ​ខ្សែប្រយុទ្ធ​ស្លាប​រូប​នេះ​ប្រមាណ​ជា 60 លានផោន។ គួរ​រំលឹក​ផង​ដែរ​ថា Al-Ittihad ដែល​ជា​ក្លឹប​ម្ចាស់​ជើង​ឯក Saudi Pro League កាល​ពី​រដូវកាល​មុន នៅ​តែ​ព្យាយាម​ពង្រឹង​បន្ថែម​ទៀត​នូវ​ក្រុម​របស់​ខ្លួន ដោយ​កន្លង​មក​បាន​ចុះ​ហត្ថលេខា​លើ Karim Benzema, N’Golo Kante និង Jota ផង​ដែរ។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២