បាល់ទាត់អន្តរជាតិ
Roy Keane និយាយថា ក្រុមរបស់លោក Pep Guardiola នឹងនៅតែជាម្ចាស់ពាន PL ដូចរដូវកាលមុនដដែល
អតីតកាពីតែនក្រុមឆ្នើមរបស់ក្លឹបបិសាចក្រហម Manchester United លោក Roy Keane បាននិយាយថា ក្លឹបមេឃខៀវ Manchester City ដែលដឹកនាំដោយលោក Pep Guardiola នឹងនៅតែឈ្នះជើងឯក Premier League រដូវកាលថ្មីនេះ (ឆ្នាំ 2023/2024) ដូចរដូវកាលមុនដដែល។
យ៉ាងណាមិញ Roy Keane បានលើកឡើងបែបនេះ នៅមុនពេលនៃការប្រកួតរវាងក្លឹបបិសាចក្រហម Manchester United ទល់នឹងក្លឹបកាំភ្លើងធំ Arsenal នៅថ្ងៃអាទិត្យម្សិលមិញនេះ។ ក្រុមរបស់លោក Pep Guardiola គឺជាក្រុមតែមួយគត់ ដែលបានឈ្នះការប្រកួតលីគទាំងបួនប្រកួតដំបូងនៅរដូវកាលថ្មីនេះ និងឈរនៅលើកំពូលតារាងដោយមាន 12 ពិន្ទុពេញ។
Roy Keane បានអះអាងថា គ្មាននរណាម្នាក់អាចបង្អាក់ដំណើររបស់ Man City បានទេ។ គាត់បានប្រាប់ទៅកាន់ Sky Sports ថា៖ “ខ្ញុំនៅតែគិតថាពួកគេ (Arsenal) មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការឈ្នះពាន ដោយសារតែ Manchester City ល្អខ្លាំងណាស់។… ខ្ញុំមិនឃើញថា តើក្រុមណាអាចប៉ះ Man City បាន ប្រសិនបើ Man City នៅតែរក្សាភាពស្រេកឃ្លានជ័យជម្នះរបស់ខ្លួន ជាពិសេសអ្វីដែលពួកគេបានបង្ហាញតាមរយៈការចាប់ផ្តើមនៅរដូវកាលនេះ”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ22 hours ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa