Connect with us

បាល់ទាត់អន្តរជាតិ

Kyle Walker បង្ហើប​ថា គាត់​ស្ទើរ​តែ​ចាកចេញ​ទៅ Bayern Munich ទៅ​ហើយ ប៉ុន្តែបាន​ប្ដូរ​ចិត្ត​វិញ

Published

on

ខ្សែការពារ Kyle Walker របស់​ក្លឹប​មេឃខៀវ Manchester City បាន​សារភាព​ថា ខ្លួន​ជិត​នឹង​ចាកចេញ​ទៅ Bayern Munich នៅ​រដូវក្តៅ​នេះ​ទៅ​ហើយ ប៉ុន្តែ​បាន​ប្ដូរ​ចិត្ត​វិញ។ យ៉ាង​ណា​មិញ កីឡាករ​ឆ្នើម​របស់​ក្រុម​ជម្រើស​ជាតិ​​អង់គ្លេស កំពុង​ត្រៀម​នឹង​​ចុះ​កុងត្រា​ថ្មី​ជាមួយ​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន​ដើម្បី​បន្ត​អាជីព​ក្នុង​ទឹកដី Etihad បន្ត​ទៀត។

យ៉ាង​ណា​មិញ Kyle Walker ត្រូវ​បាន​ក្លឹប​ម្ចាស់​ជើងឯក Bundesliga ចង់​បាន ប៉ុន្តែគាត់​បាន​សម្រេច​ចិត្ត​ចុង​ក្រោយ​ដោយ​នៅ​ជាមួយ​ក្លឹប​យក្ស​នៅ Premier League យ៉ាង​ហោច​ណាស់ ដល់​ឆ្នាំ 2026។ យ៉ាង​ណា​កីឡាករ​វ័យ 33 ឆ្នាំ​រូបនេះ​បាន​បង្ហើប​អំពី​រឿង​រ៉ាវ​ដែល​គាត់​ស្ទើរ​តែ​ចាក​ចេញ​ពី​ទឹកដី​អង់គ្លេស​ទៅ Bayern Munich ទៅ​ហើយ។

Kyle Walker បាន​និយាយ​ថា៖ “វា​ខិត​ជិត​ទៅ​ហើយ ប៉ុន្តែ​នៅ​ក្នុង​បាល់ទាត់ អ្វីៗ​អាច​កើត​ឡើង។ ការ​សម្រេច​ចិត្ត​អាច​ត្រូវ​បាន​កើត​ឡើង។… តើ​ខ្ញុំ​នឹង​បាន​រីករាយ​ជាមួយ​បទ​ពិសោធ​បែប​នេះទេ? ប្រាកដ​ណាស់ វា​ជា​ការ​ពិត។ ប៉ុន្តែ​ក្លឹប​នេះ (Man City) គឺ​ជា​ក្លឹប​ដ៏អស្ចារ្យ​មួយ ហើយ​អ្នក​មិន​អាច​មើល​ស្រាល​អ្វី​ដែល​ក្លឹប​នេះ​បាន​ធ្វើ​ក្នុង​រយៈពេល​ប្រាំមួយ រឺ​ប្រាំពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ​ទេ”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២