Connect with us

បាល់ទាត់អន្តរជាតិ

កីឡាករ​ទាំង 22 រូប ដែល​អ្នក​មិន​ដឹង​ថា ពួក​គេ​ធ្លាប់​ជា​មិត្ត​រួម​ក្រុម​នឹង​គ្នា

Published

on

នៅ​ក្នុង​អត្ថបទ​នេះ ក្រុម​ការងារ​យើង​នឹង​បង្ហាញ​ជូន​ប្រិយមិត្ត​អ្នក​អាន​នូវ​រឿង​រ៉ាវ​ប្លែក ពាក់ព័ន្ធ​នឹង​កីឡាករ​ដែល​ធ្លាប់​ជា​មិត្ត​រួម​ក្រុម​ជាមួយ​គ្នា ប៉ុន្តែ​អ្នក​ទាំង​អស់​គ្នា​មិន​ធ្លាប់​ដឹង។ វា​ជា​ការ​រាប់​បញ្ចូល កីឡាករ​ដែល​ធ្លាប់​​លេង​ជា​មួយ​គ្នា​មិន​ថា ពីរ​​បី​រដូវ​កាល រឺ​​ត្រឹម​តែ​ប៉ុន្មាន​នាទី​ក៏​ដោយ។

1. Son Heung-min និង Ruud van Nistelrooy (ធ្លាប់​បាន​លេង 4 ប្រកួត​ជាមួយ​គ្នា​ពេល​នៅ Hamburger SV ក្នុង​រដូវកាល​ឆ្នាំ 2010-2011)។

2. Zlatan Ibrahimovic និង Steven Pienaar (អ្នក​ទាំងពីរ​ធ្លាប់​លេង​ជា​មួយ​គ្នា និង​បាន​ឈ្នះពាន​រង្វាន់ Eredivisie ក្នុង​ឆ្នាំ 2002 និង 2004 ជា​មួយ Ajax)។

3. Pep Guardiola និង Francesco Totti (គាត់​ទាំង​ពីរ​ធ្លាប់​នៅ Roma ជា​មួយ​នឹង​គ្នា តែ​លោក Pep Guardiola បាន​នៅ​ទីនោះ​ត្រឹម​រយៈពេល​ខ្លី​ប៉ុណ្ណោះ)។

4. Arturo Vidal និង Toni Kroos (Vidal និង Kroos ធ្លាប់​ជា​ដៃគូ​ដ៏​ល្អ​នៅ​តំបន់​បម្រើ ពេល​លេង​នៅ Bayer Leverkusen ចន្លោះ​ឆ្នាំ 2009 ដល់ 2010)។

5. Yaya Toure និង Rivaldo (ពួកគេ​ទាំងពីរ​បាន​លេង​ឲ្យ Barcelona ប៉ុន្តែ​ពេល​វេលា​ដែល​ពួក​គេ​ចំណាយ​ពេល​នៅ​លើ​ទីលាន​ជាមួយ​គ្នា​គឺ​នៅ​ក្លឹប Olympiacos ក្នុងឆ្នាំ 2005)។

6. Marco Reus និង Josh King (គេ​ទាំង​ពីរ​ធ្លាប់​បាន​លេង​ជា​មិត្តរួមក្រុម​ជា​មួយ​គ្នា​បាន​តែ​ពីរ​ប្រកួត​នៅ Borussia Monchengladbach ខណៈ​ដែល King ជា​កីឡាករ​ខ្ចីជើង​ពី Manchester United)។

7. Jamie Vardy និង Harry Kane (Vardy និង Kane ធ្លាប់​បាន​ចំណាយ​ពេល​វេលា​នៅ Leicester ជាមួយ​គ្នា។ ពួក​គេ​ក៏​ជា​មិត្ត​រួម​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ផង​ដែរ)។

8. Cristiano Ronaldo និង Fabinho (ពួក​គេ​​ធ្លាប់​លេង​ឲ្យ Real Madrid មួយ​​ប្រកួត​នៅ La Liga ជាមួយ​គ្នា)។

9. Mesut Ozil និង Ivan Rakitic (អ្នក​ទាំង​ពីរ​បាន​ចាប់​ផ្ដើម​អាជីព​បាល់ទាត់​ដ៏​លេច​ធ្លោរ​តាំង​ពី​ពេល​លេង​នៅ Schalke ជាមួយ​គ្នា)។

10. Sergio Aguero និង David de Gea (Aguero និង De Gea គឺ​ជា​មិត្តរួម​ក្រុម​រយៈពេល​ពីរ​ឆ្នាំ​នៅ Atletico Madrid មុន​ពេល​ពួកគេ​ផ្លាស់​ទៅ​ប្រទេស​អង់គ្លេស)។

11. Dani Alves និង Sergio Ramos (Alves និង Ramos បាន​លេង​ជាមួយ​គ្នា​នៅ​ពាក់​កណ្តាល​ទសវត្សរ៍ឆ្នាំ 2000 ជាមួយ​ក្លឹប Sevilla)។

ប្រភព: Givemesport

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២