បាល់ទាត់អន្តរជាតិ
តោខៀវ Chelsea ប្រាប់ខ្សែការពារ Trevoh Chalobah ឲ្យស្វែងរកទ្រនំថ្មី
ក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា បានជូនដំណឹងដល់ Trevoh Chalobah ថា គាត់មានសេរីភាពក្នុងការស្វែងរកក្លឹបថ្មីមួយ និងអាចចាកចេញនៅក្នុងខែមករាខាងមុខបាន។ ខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះ មិនសូវមានឱកាសស្នាក់នៅ Stamford Bridge ឡើយ ដោយចំណាយពេលខ្ចីជើង 3 រដូវកាលទៅក្លឹប 3 ផ្សេងៗគ្នា។
ទើបតែដល់ពេលដែលតោខៀវដឹកនាំដោយលោក Thomas Tuchel គាត់ក៏បានត្រឡប់មក Chelsea វិញ ដោយក្នុងរយៈពេលពីររដូវកាល Trevoh Chalobah បានបង្ហាញខ្លួនសរុបចំនួន 63 ប្រកួត ដោយស៊ុតបញ្ចូលទីបាន 4 គ្រាប់ និង Assist មួយគ្រាប់ក្នុងនាមជាខ្សែការពារកណ្តាល និងពេលខ្លះជាការពារស្លាបស្ដាំ។
ទោះជាយ៉ាងណាក៏ដោយ ពេលនេះយោងទៅតាមរបាយការណ៍ពី TEAMtalk បានឲ្យដឹងថា Trevoh Chalobah ត្រូវបានក្លឹបរបស់ខ្លួនប្រាប់រួចហើយថា គាត់អាចស្វែងរកក្លឹបថ្មីនៅដើមឆ្នាំក្រោយបាន នៅពេលដែលទីផ្សារដោះដូរកីឡាករបើកឡើងវិញ។ គេបានដឹងថា Bayern Munich គឺជាក្លឹបដែលចាប់អារម្មណ៍លើខ្សែការពាររូបនេះ ខណៈដែលគាត់ត្រូវបានគេអះអាងថា បានបដិសេធជាមួយសំណើររបស់ Nottingham Forest ម្ដងរួចមកហើយ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ1 day ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!