Connect with us

បាល់ទាត់អន្តរជាតិ

Napoli ត្រៀម​ប្តឹង​ក្រុមហ៊ុន​ផលិត​តុក្កតា​ក្មេង​លេង​ដែល​លក់​រូប​របស់ Osimhen

Published

on

ក្លឹប Napoli ដែល​ជា​ក្លឹប​ម្ចាស់ជើង​ឯក Serie A បាន​ប្រកាស​ថា ពួកគេ​នឹង​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ចំពោះ​ហាង​លក់​ប្រដាប់​ប្រដា​ក្មេង​លេង​នៅ​ក្នុង​ប្រទេស​អ៊ីតាលី ដែល​ផលិត​រូប​តុក្កតា​ស្រដៀង​នឹង​កីឡាករ​របស់​ខ្លួន។ យ៉ាង​ណា​មិញ Napoli បាន​អះអាង​ថា ការ​ផលិត​តុក្កតា​ដែល​ស្រដៀង​នឹង​រូបរាង​របស់ Victor Osimhen នោះ​គ្មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ឡើយ។

យើង​អាច​គិត​ថា នេះ​មិន​មែន​ជា​រឿង​ធំដុំ​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ Napoli មិន​ពេញ​ចិត្ត​នោះ ព្រោះមិន​មែន​មាន​លក្ខណៈ​តូច​តាច​ឡើយ ដោយ​តុក្កតា​របស់ Osimhen មាន​ភាព​​ល្បី​ល្បាញ​ពេញ​បណ្ដាញ​សង្គម។ លក្ខណៈ​ពិសេស​របស់​តុក្កតា​នោះ គឺ​ជា​របាំង​ការពារ​មុខ​លេខ 9 ​អាវ​ពណ៌ខៀវ​ស្រាល និង​សក់​រួញ​ទង់​ដែង។

Napoli បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ល្ងាច​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ ដោយ​បញ្ជាក់​ថា តុក្កតា​នេះ​មិន​ត្រូវ​បាន​អនុញ្ញាត​ដោយ​ក្លឹប រឺ Osimhen ផ្ទាល់​នោះ​ទេ ដូច្នេះ​ហើយ​មាន​ន័យ​ថា ពួក​គេ​កំពុង​រំលោភ​លើ​កម្មសិទ្ធិ​បញ្ញា​នៃ​រូបភាព​របស់​គាត់។ Napoli គ្រោង​នឹង​​កោះហៅ​ក្រុម​ហ៊ុន​ផលិត​តុក្កតា​នោះ​ទៅ​តុលាការ ប៉ុន្តែ​វា​ជា​ស្ថានភាព​ដ៏​ចម្រូងចម្រាស​មួយ​ផ្សេង​ទៀត​ជុំវិញ Osimhen ដែល​ខ្សែប្រយុទ្ធ​រូប​នេះ​​កំពុង​ចង់​ប្ដឹង Napoli ដែរ។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២