Connect with us

បាល់ទាត់អន្តរជាតិ

តោខៀវ Chelsea ប្រាប់​ខ្សែការពារ Trevoh Chalobah ឲ្យ​ស្វែងរក​ទ្រនំ​ថ្មី

Published

on

ក្លឹប​តោខៀវ Chelsea ត្រូវ​បាន​គេ​រាយការណ៍​ថា បានជូន​ដំណឹង​ដល់ Trevoh Chalobah ថា គាត់​មាន​សេរីភាព​ក្នុង​ការ​ស្វែងរក​ក្លឹប​ថ្មី​មួយ និង​អាច​ចាកចេញ​នៅ​ក្នុង​ខែ​មករា​ខាង​មុខ​បាន។ ខ្សែការពារ​សញ្ជាតិ​អង់គ្លេស​រូប​នេះ មិន​សូវ​មាន​ឱកាស​ស្នាក់​នៅ Stamford Bridge ឡើយ ដោយ​ចំណាយ​ពេល​ខ្ចី​ជើង 3 រដូវកាល​ទៅ​ក្លឹប 3 ផ្សេងៗ​គ្នា។

ទើប​តែ​ដល់​ពេល​ដែល​តោខៀវ​ដឹកនាំ​ដោយ​លោក Thomas Tuchel គាត់​ក៏​បាន​ត្រឡប់​មក Chelsea វិញ ដោយ​ក្នុង​​រយៈ​ពេល​ពីរ​រដូវ​កាល Trevoh Chalobah បាន​បង្ហាញ​ខ្លួន​សរុប​ចំនួន 63 ប្រកួត ដោយ​ស៊ុត​បញ្ចូល​ទី​បាន 4 គ្រាប់ និង Assist មួយ​គ្រាប់​ក្នុង​នាម​ជា​​ខ្សែ​ការពារ​កណ្តាល និង​ពេល​ខ្លះ​ជា​​ការពារ​​ស្លាប​ស្ដាំ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពេល​នេះ​យោង​ទៅ​តាម​របាយការណ៍​ពី TEAMtalk បាន​ឲ្យ​ដឹង​ថា Trevoh Chalobah ត្រូវ​បាន​ក្លឹប​របស់​ខ្លួន​ប្រាប់​រួច​ហើយ​ថា គាត់​អាច​ស្វែងរក​ក្លឹប​ថ្មី​នៅ​ដើមឆ្នាំ​ក្រោយ​បាន នៅ​ពេល​ដែល​ទីផ្សារ​ដោះដូរ​កីឡាករ​បើក​ឡើង​វិញ។ គេ​បាន​ដឹង​ថា Bayern Munich គឺជា​ក្លឹប​ដែល​ចាប់​អារម្មណ៍​លើ​ខ្សែការពារ​រូប​នេះ ខណៈ​ដែល​គាត់​​ត្រូវ​បាន​គេ​អះអាង​ថា បាន​បដិសេធ​ជាមួយ​សំណើរ​របស់ Nottingham Forest ម្ដង​រួច​មក​ហើយ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២