បាល់ទាត់អន្តរជាតិ
Bayern Munich ត្រៀមចុះហត្ថលេខាលើខ្សែការពារតម្លៃ 50 លានផោនរបស់តោខៀវ Chelsea
ក្លឹបយក្ស Bayern Munich គ្រោងនឹងចុះហត្ថលេខាលើខ្សែការពារ Trevoh Chalobah ពីក្លឹបតោខៀវ Chelsea ខណៈដែលក្លឹបទាំងពីរកំពុងបើកការពិភាក្សាជាមួយគ្នាកាលពីពេលថ្មីៗនេះ។ គ្រូបង្វឹករបស់ក្លឹប Bayern Munich លោក Thomas Tuchel ត្រូវបានគេដឹងថា ចង់ជួបជុំជាមួយអតីតកូនក្រុមរបស់ខ្លួន Trevoh Chalobah ជាថ្មីម្ដងទៀតនៅទឹកដីអាឡឺម៉ង់។
ឧបសគ្គដែលរារាំងដំបូងគេ ដែលធ្វើឲ្យ Trevoh Chalobah ពិបាកនឹងចាកចេញពីទឹកដីអង់គ្លេស ដោយសារតោខៀវ Chelsea ទាមទារតម្លៃខ្លួនគាត់ថ្លៃពេក។ យោងតាមសារព័ត៌មាន Evening Standard បានឲ្យដឹងថា ក្លឹបតោខៀវបានដាក់តម្លៃដែលពួកគេចង់បានរហូតដល់ 50 លានផោន សម្រាប់កីឡាករសញ្ជាតិអង់គ្លេសរូបនេះ។
មួយរយៈមុន ក្លឹប Bayern Munich ធ្លាប់បានដេញថ្លៃម្ដងរួមមកហើយសម្រាប់ Trevoh Chalobah ជាមួយនឹងលក្ខខណ្ឌខ្ចីជើងមួយរដូវកាល ប៉ុន្តែ Chelsea បានច្រានចោលជាមួយនឹងគំនិតនេះ។ តោខៀវចង់លក់កីឡាករវ័យ 24 ឆ្នាំរូបនេះជាប្រាក់សុទ្ធដោយមិនឲ្យជាប់ពាក់ព័ន្ធនឹងការខ្ចីជើង រឺលក្ខខណ្ឌអ្វីសាំញាំឡើយ។
ប្រសិនបើតម្លៃនៃការទាមទាររបស់ Chelsea អាចត្រូវបានយល់ស្របដោយ Bayern Munich នោះការផ្ទេរនឹងកើតឡើងនៅរដូវក្ដៅនេះ ស្របពេលដែល Trevoh Chalobah ក៏មិនពេញចិត្តនឹងស្ថានភាពបច្ចុប្បន្នរបស់គាត់នៅ Stamford Bridge ដែរ។ ក្រោមការដឹកនាំរបស់លោក Mauricio Pochettino ប្រហែលជាគាត់មិនអាចមានឱកាសក្លាយជាជម្រើស 11 នាក់ដំបូងបានទៀងទាត់ឡើយ។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ4 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cristiano Ronaldo ស្នើរឲ្យក្លឹប Al-Nassr ចុះហត្ថលេខាលើកីឡាករមួយរូបរបស់បិសាចក្រហម
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត