បាល់ទាត់អន្តរជាតិ
ហ្សកហ្ស៊ី លុត ថៃ 8-0 មិនឲ្យតដៃ ក្នុងជំនួបមិត្តភាពមួយកាលពីម្សិលមិញ
បន្ទាប់ពីចាញ់បីលើកជាប់ៗគ្នា ក្រុមជម្រើសជាតិហ្សកហ្ស៊ីបានត្រឡប់ទៅកាន់ជ័យជម្នះវិញ ក្នុងការប្រកួតមិត្តភាពអន្តរជាតិកាលពីថ្ងៃសុក្រម្សិលមិញនេះ ដោយពួកគេបានលុតក្រុមជម្រើសជាតិថៃមិនឲ្យតទៅបានសូម្បីតែមួយគ្រាប់។ ហ្សកហ្ស៊ី បានយកឈ្នះក្រុមថៃ ដែលនៅតំបន់អាស៊ាន 8 ទល់នឹង 0។
មុនពេលធ្វើដំណើរទៅជួបហ្សកហ្ស៊ី ក្រុមភ្ញៀវថៃ មិនធ្លាប់ចាញ់សោះក្នុងពីរប្រកួតចុងក្រោយរបស់ខ្លួន ដែលសុទ្ធតែជាជំនួបមិត្តភាពកម្ដៅសាច់ដុំ មុនការប្រកួតជម្រុះ World Cup។ ទោះជាយ៉ាងណាថៃបានចាញ់យ៉ាងធ្ងន់ករ ហើយយើងអាចមើលឃើញថា កម្រិតបាល់ទាត់នៅតំបន់អាស៊ីយើងមិនទាន់ដល់កម្រិតនៅតំបន់អឺរ៉ុបឡើយ។
គ្រាប់បាល់ទាំង 8 គ្រាប់របស់ ហ្សកហ្ស៊ី គឺជាការស៊ុតបញ្ចូលទីពី Zuriko Davitashvili (2 គ្រាប់), Luka Lochoshvili (1 គ្រាប់), Georges Mikautadze (4 គ្រាប់) និង Khvicha Kvaratskhelia (1 គ្រាប់)។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ3 days ago
មូលហេតុដែល Neymar មិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិប្រេស៊ីល
-
បាល់ទាត់អន្តរជាតិ3 days ago
ក្រដាសកុងត្រាដំបូងរបស់ Messi ជាមួយ Barcelona ដាក់ដេញថ្លៃបានជិតមួយលានដុល្លារ