Connect with us

បាល់ទាត់អន្តរជាតិ

Arnold ប្រាប់​ឈ្មោះ​កីឡាករ​មួយ​រូប ដែល​គាត់​ពិបាក​ទប់ទល់​បំផុត​នៅ​លើ​ទីលាន​ប្រកួត

Published

on

ខ្សែ​ការពារ​របស់​ក្លឹប​ហង្សក្រហម Liverpool គឺ​កីឡាករ Trent Alexander-Arnold បាន​បង្ហាញ​មុខ​គូប្រជែង​ដ៏​ពិបាក​ទប់ទល់​បំផុត ក្នុង​អាជីព​បាល់ទាត់​របស់​គាត់។ យ៉ាង​ណា​មិញ Alexander-Arnold បច្ចុប្បន្ន​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ខ្សែការពារ​ស្ដាំ​ដ៏​ល្អ​បំផុត​មួយ​រូប​ក្នុង​ពិភពបាល់ទាត់។

កីឡាករ​សញ្ជាតិ​អង់គ្លេស​រូប​នេះ ​បាន​លេង​ឲ្យ​ក្លឹប​ហង្សក្រហម Liverpool តាំង​ពី​ឈុត​យុវជន និង​បន្ត​រហូត​ដល់​ឈុត​ធំ។ Arnold គឺ​ជា​ខ្សែការពារ​ដ៏​សំខាន់ និង​មិន​អាច​ខ្វះបាន​សម្រាប់ Liverpool ហើយ​ក៏​ធ្លាប់​បាន​ឈ្នះពាន​ជា​ច្រើន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ។

ត្បិតតែ Alexander-Arnold ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ខ្សែបម្រើ​ឆ្នើម​មួយ​រូប​ក៏​ដោយ គាត់​បាន​បង្ហាញ​ពី​កីឡាករ​មួយ​រូប​ដែល​គាត់​ពិបាក​ប្រឈម​មុខ​បំផុត។ ថ្លែង​ទៅ​កាន់​ឆាណែល YouTube របស់ Liverpool ខ្សែការពារ Alexander-Arnold បាន​និយាយ​ថា អតីត​កីឡាករ​ឆ្នើម​របស់​ក្លឹប Manchester City លោក Brandon Barker គឺ​ជា​កីឡាករ​ដែល​គាត់​ពិបាក​ទប់ទល់​បំផុត ដោយ​ខ្សែប្រយុទ្ធ​រូប​នេះ គឺ​រហ័ស។

កីឡាករ​វ័យ 25 ឆ្នាំ Alexander-Arnold ​បាន​និយាយ​ថា៖ “ខ្ញុំ​នឹង​ជ្រើសយក Brandon Barker ដែល​ធ្លាប់​លេង​ឲ្យ​ក្លឹប Manchester City។ ពេល​ខ្ញុំ​មាន​អាយុ 18 ឆ្នាំ និង​លេងឲ្យ​​យុវជន​​អាយុ​ក្រោម 21 ឆ្នាំ ជា​លើក​ដំបូង​នៅ Anfield គេ​បាន​យក​ឈ្នះ 3-0។ គាត់ (Brandon Barker) ស៊ុត​បាន​ពីរ​គ្រាប់ និង Assist បាន​មួយ។… នៅ​​ពេល​​នោះ ខ្ញុំ​គិត​ថា គាត់​នឹង​ក្លាយ​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ពិភពលោក ដោយ​សារ​តែ​ខ្ញុំ​មិន​ដែល​ឃើញ​នរណា​ម្នាក់​ធ្វើ​ចលនា​លឿន, ​ស្រួច និង​មាន​គុណភាព​បែប​នេះ​ឡើយ។ ដូច្នេះ​ខ្ញុំ​សូម​និយាយ​ថា Brandon Barker”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២