Connect with us

បាល់ទាត់អន្តរជាតិ

Robertson ត្រឡប់​ទៅ Liverpool វិញ​ភ្លាមៗ ក្រោយ​រងរបួស​ស្មា​កាល​ពី​ម្សិលមិញ

Published

on

កីឡាករ​ឆ្នើម​សញ្ជាតិ​ស្កុតឡេន Andrew Robertson គ្រោង​នឹង​ត្រឡប់​ទៅ​ក្លឹប​ហង្សក្រហម Liverpool វិញ​មុន​កំណត់ បន្ទាប់​ពី​រូប​គេ​បាន​រង​របួស​ក្នុង​កំឡុង​ពេល​នៃ​ការ​ប្រកួត​ចាញ់​អេស្ប៉ាញ 2-0 កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ដែល​ជា​ការ​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​ពូល A នៃ​ព្រឹត្តិការណ៍ Euro 2024។

យ៉ាង​ណា​មិញ ក្រុម​ដែល​មាន​ទម្រង់​លេង​ល្អ​ស្កុតឡែន​បាន​ស្គាល់​បរាជ័យ​ជា​លើក​ដំបូង​នៅ​ក្នុង​ការ​ប្រកួត​ជម្រុះ Euro 2024 បន្ទាប់​ពី​ការ​ចាប់​ផ្ដើម 5 ប្រកួត​របស់​ពួក​គេ​ដោយ​មិន​ចាញ់​សោះ។ ក្រុម​ជម្រើស​ជាតិ​ស្កុត​ឡែន​ត្រូវ​បាន​ក្រុម​ម្ចាស់​ផ្ទះ​អេស្ប៉ាញ​លុត 2 គ្រាប់ ដែល​ជា​ការ​ស៊ុត​បញ្ចូលទី​ដោយ Alvaro Morata នៅ​នាទីទី 73 និង Oihan Sancet នៅ​នាទីទី 86។

ក្រៅ​ពី​ការ​បរាជ័យ​នោះ រឿង​អវិជ្ជមាន​មួយ​ទៀត​បាន​កើត​ឡើង ដោយ​កាពីតែន​ក្រុម​របស់​ពួក​គេ​គឺ​ខ្សែការពារ Andrew Robertson បាន​រងរបួស​ដៃ បន្ទាប់​ពី​បាន​ប៉ះ​ទង្គិច​គ្នា​ជាមួយ​អ្នក​ចាំទី Unai Simon របស់​អេស្ប៉ាញ។ បន្ទាប់​ពី​នោះ​មក គ្រូបង្វឹក​ស្កុតឡេន​លោក Steve Clarke បាន​បង្ហើប​ថា Robertson នឹង​ត្រឡប់​ទៅ Liverpool វិញ​ភ្លាមៗ ដើម្បី​ពិនិត្យ​ និង​ព្យាបាល​របួស។ ខ្សែការពារ​រូប​នេះ​បាន​រង​របួស​ស្មា ហើយ​ជា​លទ្ធផល Andrew Robertson នឹង​មិន​អាច​មាន​វត្តមាន​សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​ជួប​នឹង​បារាំង ដែល​ជា​​ការ​ប្រកួតមិត្តភាព​របស់​ពួក​គេ​​ឡើយ។

ប្រភព: Sportsmole

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២