បាល់ទាត់អន្តរជាតិ
Manchester City ក្លាយជាក្លឹបដែលចាប់អារម្មណ៍ខ្លាំងលើខ្សែបម្រើ Frenkie de Jong
ខ្សែបម្រើ Frenkie de Jong របស់ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា កំពុងក្លាយជាកីឡាករដែលក្លឹប Manchester City ចង់បានជាងគេនៅរដូវក្ដៅនេះ ដោយក្លឹបអ្នកមាននៅអង់គ្លេសមួយនេះចង់ព្យាយាមប្រជែងពាន UCL រដូវកាលក្រោយបន្តទៀត។
ព័ត៌មានអាប់ដេតចុងក្រោយបំផុត មកពីកាសែត The Times បានលើកឡើងថា ក្លឹបមេឃខៀវ Manchester City នឹងដំណើរការជាថ្មីម្តងទៀតទាក់នឹងការដេញថ្លៃ Frenkie de Jong ខណៈដែលគោលបំណង គឺដើម្បីឈ្នះ UEFA Champions League។
យ៉ាងណាមិញ ក្លឹបមេឃខៀវ Manchester City នឹងបាត់បង់ Fernandinho នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយពួកគេចង់ទិញខ្សែបម្រើម្នាក់ទៀត ខណៈដែល De Jong គឺជាគោលដៅដ៏សំខាន់ ព្រោះខ្សែបម្រើរូបនេះ អាចលេងត្រូវនឹងទម្រង់របស់ពួកគេ។
ជាមួយនឹងបញ្ហាហិរញ្ញវត្ថុរបស់ក្លឹបនោះ Barcelona ត្រូវបានគេរាយការណ៍ថា នឹងសុខចិត្តលក់ Frenkie de Jong ក្នុងតម្លៃប្រហែលជា 60 ផោន។ តម្លៃផ្ទេរនេះដែរ បានធ្វើឲ្យក្លឹប Manchester City ពេញចិត្តនឹងការផ្ទេរ De Jong ជាងការផ្ទេរ Declan Rice របស់ក្លឹប West Ham ដែលមានតម្លៃខ្ទង់ 150 លានផោន។
ប្រភព: Barcablaugranes
-
បាល់ទាត់អន្តរជាតិ3 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa