Connect with us

បាល់ទាត់អន្តរជាតិ

Manchester City ក្លាយ​ជា​ក្លឹប​ដែល​ចាប់​អារម្មណ៍​ខ្លាំង​លើ​ខ្សែ​បម្រើ Frenkie de Jong

Published

on

ខ្សែ​បម្រើ Frenkie de Jong របស់​ក្លឹប​អ្នក​មាន​បុណ្យ Barcelona ត្រូវ​បាន​គេរាយការណ៍​ថា កំពុង​ក្លាយ​ជា​កីឡាករ​ដែល​ក្លឹប Manchester City ចង់​បាន​ជាង​គេ​នៅ​រដូវក្ដៅ​នេះ ដោយ​ក្លឹប​អ្នក​មាន​នៅ​អង់គ្លេស​មួយ​នេះ​ចង់​ព្យាយាម​ប្រជែង​ពាន UCL រដូវកាល​ក្រោយ​បន្ត​ទៀត។

ព័ត៌មាន​អាប់ដេត​ចុងក្រោយ​បំផុត មក​ពី​កាសែត The Times បាន​លើក​ឡើង​ថា ក្លឹប​មេឃខៀវ Manchester City នឹង​ដំណើរ​ការ​ជា​ថ្មី​ម្តងទៀត​ទាក់​នឹង​ការ​ដេញ​ថ្លៃ Frenkie de Jong ខណៈ​ដែល​គោល​បំណង គឺ​ដើម្បី​ឈ្នះ UEFA Champions League។

យ៉ាង​ណា​មិញ ក្លឹប​មេឃខៀវ Manchester City នឹង​បាត់បង់ Fernandinho នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ ហើយ​ពួក​​គេចង់ទិញ​ខ្សែ​បម្រើម្នាក់​ទៀត ខណៈ​ដែល De Jong គឺ​ជា​គោលដៅ​ដ៏​សំខាន់ ព្រោះ​ខ្សែ​បម្រើ​រូប​នេះ អាច​លេង​ត្រូវ​នឹង​ទម្រង់​របស់​ពួក​គេ។

ជា​មួយ​នឹង​បញ្ហា​ហិរញ្ញវត្ថុ​របស់​ក្លឹប​នោះ Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា នឹង​សុខ​ចិត្ត​លក់ Frenkie de Jong ក្នុង​តម្លៃ​ប្រហែល​ជា 60 ផោន។ តម្លៃ​ផ្ទេរ​នេះ​ដែរ បាន​ធ្វើ​ឲ្យ​ក្លឹប Manchester City ពេញ​ចិត្ត​នឹង​ការ​ផ្ទេរ De Jong ជាង​ការ​ផ្ទេរ Declan Rice របស់​ក្លឹប West Ham ដែល​មាន​តម្លៃ​ខ្ទង់ 150 លានផោន។

ប្រភព: Barcablaugranes

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២