បាល់ទាត់អន្តរជាតិ
Onana និង Harry Maguire ជាប់ក្នុងបញ្ជីឈ្មោះកីឡាករល្អប្រចាំសប្ដាហ៍របស់ UEFA Champions League
ក្លឹបបិសាចក្រហម Manchester United ដណ្តើមបានបីពិន្ទុ ទៅលើក្រុមភ្ញៀវ Copenhagen កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដែលជាការប្រកួតនៅ UEFA Champions League ជាមួយនឹងលទ្ធផល 1-0 ខណៈដែលអ្នកស៊ុតបញ្ចូលទីមួយគ្រាប់នោះគឺជាខ្សែការពារកណ្ដាល Harry Maguire។
ក្នុងការប្រកួតទល់នឹង Copenhagen កីឡាករដែលរួមចំណែកសំខាន់ម្នាក់ទៀតគឺអ្នកចាំទី Andre Onana ដោយគាត់បានជួយសង្គ្រោះបាល់ប៉េណាល់ទីពីគូប្រជែងដែលស៊ុតដោយ Jordan Larsson នៅនាទីទី 90+7។ បិសាចក្រហមពេលនេះមានបីពិន្ទុ ក្នុងពូល A ដែលចាញ់មួយពិន្ទុតាមពីក្រោយក្រុមលេខ 2 Galatasaray ហើយក្រុមដែលឈរកំពូលតារាងក្នុងពូលគឺក្រុមដែលមានពិន្ទុពេញ Bayern Munich។
នៅថ្ងៃនេះ UEFA Champions League បានជ្រើសរើសកីឡាករល្អទាំង 11 នាក់ ដែលមានទម្រង់លេងលេចធ្លោរបំផុតប្រចាំសប្តាហ៍ទី 3 នៃវគ្គចែកពូល UEFA Champions League រដូវកាលនេះ ដោយក្នុងនោះមានកីឡាកររបស់បិសាចក្រហម 2 នាក់គត់គឺ Andre Onana និង Harry Maguire។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
មូលហេតុដែល Neymar មិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិប្រេស៊ីល
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ3 days ago
ក្រដាសកុងត្រាដំបូងរបស់ Messi ជាមួយ Barcelona ដាក់ដេញថ្លៃបានជិតមួយលានដុល្លារ