Connect with us

បាល់ទាត់អន្តរជាតិ

Man United និង Liverpool កំពុង​ចាប់​អារម្មណ៍​លើ​ខ្សែការពារ​មួយ​រូប​របស់​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ

Published

on

ក្លឹប​បិសាចក្រហម Manchester United និង​ហង្សក្រហម Liverpool ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែការពារ​កណ្តាល​មួយ​រូប​របស់​ក្លឹប Real Sociedad គឺ​កីឡាករ Robin Le Normand ហើយ​ដំណើរ​ការ​នៃ​ការ​ផ្ទេរ​អាច​នឹង​កើត​ឡើង​នារដូវក្តៅ ចុង​បញ្ចប់​រដូវកាល​នេះ។

យ៉ាង​ណា​មិញ ក្លឹប​ទាំងពីរ​រវាង Manchester United និង​ហង្សក្រហម Liverpool ត្រូវ​បាន​គេ​ដឹង​ថា នឹង​លូកដៃ​ចូល​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​ឆ្នាំ​ក្រោយ ដើម្បី​ស្វែងរក​ខ្សែការពារ​កណ្តាល​ចំណូល​ថ្មី​ម្នាក់ ហើយ​បច្ចុប្បន្ន​ពួក​គេ​កំពុង​ពេញ​ចិត្ត​ជាមួយ​នឹង​ទម្រង់​លេង​របស់ Le Normand ដែល​ជា​កីឡាករ​ឆ្នើម​មួយ​រូប​របស់​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ។

យោងតាម​របាយការណ៍​ពី TEAMtalk បាន​ឲ្យ​ដឹង​ថា ក្លឹប​បិសាចក្រហម Manchester United និង​ហង្សក្រហម Liverpool កំពុង​មាន​គម្រោង​នាំ​យក Le Normand ទៅ​ទឹកដី​អង់គ្លេស​នៅ​ដើម​រដូវកាល​ក្រោយ។ ខ្សែការពារ​ឆ្នើម​រូប​នេះ បាន​រស់​នៅ​ក្នុង​ទ្រនំ​ជាមួយ Real Sociedad តាំង​ពី​ឆ្នាំ 2018 មក​ម្ល៉េះ ហើយ​កុងត្រា​បច្ចុប្បន្ន​របស់​គាត់​មាន​សុពលភាព​រហូត​ដល់​ខែ​មិថុនា ឆ្នាំ 2026 ប៉ុន្តែគេ​បាន​ដឹង​ថា គាត់​អាច​នឹង​ត្រូវ​បាន​ក្លឹប​របស់​ខ្លួន​អនុញ្ញាត​ឲ្យ​ចាកចេញ ប្រសិន​បើ​ពួក​គេ​អាច​ទទួល​បាន​សំណើរ​ប្រហែល 50 លានអឺរ៉ូ (43.6 លានផោន)។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២