Connect with us

បាល់ទាត់អន្តរជាតិ

Onana និង Harry Maguire ជាប់​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​ល្អ​ប្រចាំ​សប្ដាហ៍​របស់ UEFA Champions League

Published

on

ក្លឹប​បិសាច​ក្រហម Manchester United ដណ្តើម​បាន​បី​ពិន្ទុ ទៅ​លើ​ក្រុម​ភ្ញៀវ Copenhagen កាល​ពី​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ ដែល​ជា​ការ​ប្រកួត​នៅ UEFA Champions League ជាមួយ​នឹង​លទ្ធផល 1-0 ខណៈ​ដែល​អ្នក​ស៊ុត​បញ្ចូលទី​មួយ​គ្រាប់​នោះ​គឺ​ជា​ខ្សែការពារ​កណ្ដាល Harry Maguire។

ក្នុង​ការ​ប្រកួត​ទល់​នឹង Copenhagen កីឡាករ​ដែល​រួម​ចំណែក​សំខាន់​ម្នាក់​ទៀត​គឺ​អ្នក​ចាំទី Andre Onana ដោយ​គាត់​បាន​ជួយ​សង្គ្រោះ​បាល់​ប៉េណាល់ទី​ពី​គូ​ប្រជែង​ដែល​ស៊ុត​ដោយ Jordan Larsson នៅ​នាទីទី 90+7។ បិសាចក្រហម​ពេលនេះ​មាន​បី​ពិន្ទុ ក្នុង​ពូល A ដែល​ចាញ់​មួយ​ពិន្ទុ​តាម​ពី​ក្រោយ​ក្រុម​លេខ 2 Galatasaray ហើយ​ក្រុម​ដែល​ឈរ​កំពូល​តារាង​ក្នុង​ពូល​គឺ​ក្រុម​ដែល​មាន​ពិន្ទុ​ពេញ Bayern Munich។

នៅ​ថ្ងៃ​នេះ UEFA Champions League បាន​ជ្រើសរើស​កីឡាករ​ល្អ​ទាំង 11 នាក់ ​ដែល​មាន​ទម្រង់​លេង​លេចធ្លោរ​បំផុត​ប្រចាំ​សប្តាហ៍ទី 3 នៃ​វគ្គ​ចែកពូល UEFA Champions League រដូវ​កាល​នេះ ដោយ​ក្នុង​នោះ​មាន​កីឡាករ​របស់​បិសាចក្រហម 2 នាក់​គត់​គឺ Andre Onana និង Harry Maguire។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២