បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍: Niklas Sule ចាកចេញពី Bayern Munich ទៅចូលរួមជាមួយ Borussia Dortmund
កាលពីម្សិលមិញនេះ ក្លឹបយក្សនៅអាឡឺម៉ង់ Bayern Munich បានប្រកាសជាផ្លូវការណ៍អំពីការចាកចេញរបស់ខ្សែការពារកណ្ដាល Niklas Sule ដែលទើបនឹងផុតកុងត្រាថ្មីៗនេះ ជាមួយក្លឹប។
ខ្សែការពារសញ្ជាតិអាឡឺម៉ង់ Niklas Sule បានចូលរួមជាមួយក្លឹបដែលស្ថិតនៅ Bundesliga ដដែល គឺក្លឹប Borussia Dortmund។
កីឡាកររូបនេះ ត្រូវបាន Bayern Munich ចុះហត្ថលេខាពីក្លឹប TSG Hoffenheim កាលពីឆ្នាំ 2017។ ដោយឡែកខ្សែការពារ Niklas Sule មិនធ្លាប់ទៅលេងនៅលីគកំពូលក្រៅស្រុកឡើយ ពោលគឺចាប់ទាំងពីប្រកបអាជីពជាកីឡាករមក គាត់លេងតែនៅប្រទេសអាឡឺម៉ង់ប៉ុណ្ណោះ។
Niklas Sule ធ្លាប់ឈ្នះពាន UEFA Champions League ម្ដង និងឈ្នះពាន Bundesliga ចំនួន 5 ដង ជាមួយ Bayern Munich។
ប្រភព: Bundesliga