Connect with us

បាល់ទាត់អន្តរជាតិ

Marco Verratti ទាក់ទង​ចង់​ផ្ទេរ​មក​ចូលរួម​ជាមួយ Barcelona នៅ​រដូវក្ដៅ​នេះ!!!

Published

on

ខ្សែបម្រើ​សញ្ជាតិ​អ៊ីតាលី Marco Verratti អាច​នឹង​បន្ត​អាជីព​នៅ​តំបន់​អឺរ៉ុប​វិញ​នៅ​រដូវកាល​ក្រោយ។ យោងតាម Mundo Deportivo បាន​ឲ្យ​ដឹង​ថា កីឡាករ​វ័យ 31 ឆ្នាំ​រូប​នេះ បាន​ទាក់ទង​មក Barcelona ដោយ​បង្ហាញ​គោល​បំណង​ចង់​ចូលរួម​ជា​មួយ​ក្រុម​របស់​លោក Xavi Hernandez។

យ៉ាង​ណា​មិញ Barcelona នឹង​ពិចារណា​ជម្រើស​នៃ​ការ​ចុះ​ហត្ថលេខា​លើ Marco Verratti បើ​ទោះបី​នេះ​មិនមែន​ជា​គោលបំណង​សំខាន់​របស់​ពួក​គេ​ក៏​ដោយ។ ទន្ទឹម​នឹង​នេះ​ដែរ Marco Verratti ពិត​ជា​ចង់​មក​លេង​នៅ​ក្លឹប​ណា​មួយ ក្នុង​តំបន់​អឺរ៉ុប​វិញ ដោយ​សារ​គាត់​មាន​ការ​ព្រួយ​បារម្ភ​អំពី​ទម្រង់​លេង​​របស់​ខ្លួន​កាន់​តែ​ធ្លាក់​ចុះ ក្នុង​លេង​នៅ​ប្រទេស​កាតា​ដែល​ជា​លីគ​កម្រិត​ទាប។

ទោះ​ជា​យ៉ាង​ណា Barcelona កំពុង​ប្រឈម​មុខ​នឹង​ការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ ដែល​ពួក​គេ​មិន​អាច​ចាយវាយ​ផ្ដេសផ្ដាស់​តាម​ចិត្ត​បាន​ឡើយ ហើយ Marco Verratti ជា​កីឡាករ​ស្ថិត​ក្រោម​កុងត្រា​របស់​ក្លឹប Al-Arabi។ ច្បាស់​ណាស់​ថា Barcelona នឹង​ចំណាយ​ប្រាក់​មួយ​ចំនួន ទើប​អាច​នាំ​យក Marco Verratti មក​ទឹកដី​អេស្ប៉ាញ​បាន។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២