បាល់ទាត់អន្តរជាតិ
Liverpool ត្រៀមបោះទុន 40 លានផោន លើកីឡាករវ័យក្មេងមួយរូបរបស់ក្លឹប Leeds United
ក្លឹបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថា កំពុងថ្លឹងថ្លែងពិចារណាក្នុងការចំណាយប្រាក់ដ៏ធំមួយសម្រាប់ខ្សែបម្រើវ័យក្មេង Archie Gray របស់ Leeds United។ យ៉ាងណាមិញ កីឡាករវ័យ 17 ឆ្នាំរូបនេះ ទើបនឹងត្រូវបានក្លឹបប្រូម៉ូតឡើងមកលេងជាមួយក្រុមឈុតធំនៅរដូវកាលនេះប៉ុណ្ណោះ។
យ៉ាងណាមិញ សម្រាប់ហង្សក្រហម Liverpool ពួកគេបានប្រកួតប្រជែងរដូវកាលថ្មី 2023-2024 ដោយមានភាពខ្វះខាតនៅតំបន់បម្រើ ស្របពេលដែលកាលពីដើមរដូវកាលកន្លងទៅពួកគេបានបាត់បង់ខ្សែបម្រើជាច្រើនដូចជា Fabinho, Jordan Henderson, Alex Oxlade-Chamberlain, Naby Keita, James Milner និង Leighton Clarkson។
ខ្សែបម្រើចំណូលថ្មី Szoboszlai, Mac Allister និង Gravenberch បានក្លាយជាជម្រើសដំបូងរបស់លោក Jurgen Klopp ខណៈដែល Thiago Alcantara, Curtis Jones និង Harvey Elliott ជាជម្រើសបម្រុង។ ដោយឡែកសម្រាប់កីឡាករសញ្ជាតិអេស្ប៉ាញ Thiago Alcantara នឹងត្រូវក្លឹបអនុញ្ញាតឲ្យចាកចេញដោយគ្មានតម្លៃខ្លួននៅពេលកុងត្រាផុតកំណត់នាឆ្នាំក្រោយនេះ។
ជាលទ្ធផល ហង្សក្រហមទំនងជានឹងព្យាយាមពង្រឹងបន្ថែមទៀតសម្រាប់បេក្ខភាពខ្សែបម្រើចំណូលថ្មី ហើយបើយោងតាមកាសែត Daily Mail បានឲ្យដឹងថា កីឡាករ Archie Gray របស់ Leeds United គឺជាគោលដៅធំរបស់ពួកគេ។ ខ្សែបម្រើដែលកើតឆ្នាំ 2006 រូបនេះ ត្រូវបាន Liverpool ពេញចិត្ត និងគិតថា គេអាចសម្របខ្លួនបានយ៉ាងឆាប់រហ័សជាមួយនឹងទម្រង់លេងរបស់ពួកគេ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ22 hours ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ13 hours ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish