Connect with us

បាល់ទាត់អន្តរជាតិ

បែក​ធ្លាយ!!! Erik ten Hag ជំទាស់​ក្លឹប​មិន​ឲ្យ​ចុះ​ហត្ថលេខា​ផ្ទេរ Emiliano Martinez និង​សម្រេច​ចិត្ត​ជ្រើសយក Onana ជំនួស​វិញ

Published

on

គ្រូ​បង្វឹក​របស់​ក្លឹប​បិសាចក្រហម Manchester United លោក Erik ten Hag ត្រូវ​បាន​គេ​អះអាង​ថា បាន​ច្រាន​ចោល​ឱកាស​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​អ្នក​ចាំទី Emiliano Martinez របស់​ក្លឹប Aston Villa កាល​ពី​ដើម​រដូវកាល​កន្លង​ទៅ ដោយ​គ្រូ​បង្វឹក​រូប​នេះ​បាន​សម្រេច​ចិត្ត​យក Andre Onana ជំនួស​វិញ។

គួរ​រំលឹក​ផង​ដែរ​ថា កាល​ពី​រដូវកាល​មុន David de Gea បាន​ក្លាយ​ជា​អ្នកចាំទី​ល្អ​បំផុត​របស់ Premier League ដោយ​បាន​ឈ្នះ​ស្រោម​ដៃ​មាស ប៉ុន្តែ​ក្លឹប​បិសាចក្រហម​បាន​សម្រេច​ចិត្ត​មិន​បន្ត​កុងត្រា​ថ្មី​លើ​អ្នក​ចាំទី​អេស្ប៉ាញ​រូប​នេះ​ឡើយ និង​បណ្ដោយ​ឲ្យ​គាត់​ចាកចេញ​ដោយ​គ្មាន​តម្លៃ​ខ្លួន។ ក្នុង​អំឡុង​ពេល​នោះ បិសាចក្រហម បាន​ព្យាយាម​ស្វះស្វែងរក​បេក្ខភាព​អ្នកចាំទី​ថ្មី ហើយ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជា​មួយ​កីឡាករ​ឆ្នើមៗ​មួយ​ចំនួន​ដូច​ជា Jordan Pickford របស់ Everton, Martinez របស់ Aston Villa និង Andre Onana ជា​ដើម។

ទោះ​ជា​យ៉ាង​ណា ចុង​ក្រោយ Man United បាន​ទិញ​យក Andre Onana ពី​ក្លឹប​អ៊ីតាលី Inter Milan ក្នុង​តម្លៃ​ខ្លួន 51 លានអឺរ៉ូ។ ដោយ​ឡែក​ថ្មីៗ​នេះ​យោងតាម​សារព័ត៌មាន The Independent បាន​ឲ្យ​ដឹង​ថា កាល​ពី​ដើម​រដូវកាល​នេះ ថ្នាក់​លើ​របស់​ក្លឹប​បិសាចក្រហម បាន​សម្លឹង​មើល​ដោយ​ចង់​ផ្ទេរ Emiliano Martinez ដែល​ទើប​នឹង​បាន​ឈ្នះ​ស្រោមដៃ​មាស​ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ 2022។ ផ្ទុយ​មក​វិញ Erik ten Hag បាន​រារាំង​ក្លឹប​មិន​ឲ្យ​ទាក់ទង​ទៅ​អ្នក​ចាំទី​អាហ្សង់ទីន​រូប​នេះ​ឡើយ និង​ឲ្យ​ក្លឹប​ចុះ​ហត្ថលេខាលើ Onana ដែល​ជា​អតីត​កូន​ក្រុម​របស់​ខ្លួន​ជំនួស​វិញ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២