បាល់ទាត់អន្តរជាតិ
Girona ចង់ចុះហត្ថលេខានាំយក Oriol Romeu ត្រឡប់ទៅវិញ
នាយកផ្នែកកីឡាកររបស់ក្លឹប Girona លោក Quique Carcel បានពិចារណាអំពីការវិលត្រឡប់របស់អតីតខ្សែបម្រើកណ្ដាលរបស់ខ្លួន Oriol Romeu ដោយនិយាយថា គាត់ចង់ឲ្យកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះត្រឡប់មកក្លឹបចាស់វិញ។ យ៉ាងណាមិញ Romeu ទើបនឹងបានផ្ទេរមកចូលរួមជាមួយ Barcelona កាលពីរដូវក្តៅនេះប៉ុណ្ណោះ ប៉ុន្តែគាត់បានក្លាយជាកីឡាករដ៏សំខាន់ក្រោមការដឹកនាំរបស់លោក Xavi Hernandez។
ទោះជាយ៉ាងណាក៏ដោយ ពេលនេះមានពាក្យចចាមអារ៉ាមមួយចំនួនបានលើកឡើងថា Oriol Romeu អាចនឹងចាកចេញពីក្លឹបយក្សកាតាឡាន់នៅចុងបញ្ចប់នៃរដូវកាលនេះ។ ទន្ទឹមនឹងនេះដែរប្រធានផ្នែកកីឡាកររបស់ក្លឹប Girona បាននិយាយផងដែរថា៖ “ជាក់ស្ដែង 100% ខ្ញុំពិតជាចង់បាន Romeu ត្រឡប់មកវិញ។ គាត់បាននាំរឿងដ៏អស្ចារ្យសម្រាប់ពួកយើង”។
សម្រាប់ Girona ពួកគេធ្វើបានយ៉ាងល្អនៅរដូវកាលនេះ ដោយគ្មានវត្តមានរបស់ Romeu។ គ្រូបង្វឹករបស់ក្លឹបគឺលោក Miguel Angel Sanchez បានដឹកនាំក្រុមឲ្យឡើងទៅឈរលើកំពូលតារាងក្នុងលីគកំពូលនៃប្រទេសអេស្ប៉ាញ ដោយមាន 2 ពិន្ទុដាច់ពី Real Madrid។
ប្រភព: Barcablaugranes
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar