Connect with us

បាល់ទាត់អន្តរជាតិ

Liverpool ត្រៀម​បោះទុន 40 លានផោន លើ​កីឡាករ​វ័យ​ក្មេង​មួយ​រូប​របស់​ក្លឹប Leeds United

Published

on

ក្លឹប​ហង្សក្រហម Liverpool ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ថ្លឹងថ្លែង​ពិចារណា​ក្នុង​ការ​ចំណាយ​ប្រាក់​ដ៏​​ធំ​មួយ​សម្រាប់​ខ្សែ​បម្រើ​វ័យ​ក្មេង Archie Gray របស់ Leeds United។ យ៉ាង​ណា​មិញ កីឡាករ​វ័យ 17 ឆ្នាំ​រូប​នេះ ទើប​នឹង​ត្រូវ​បាន​ក្លឹប​ប្រូម៉ូត​ឡើង​មក​លេង​ជា​មួយ​ក្រុម​ឈុត​ធំ​នៅ​រដូវកាល​នេះ​ប៉ុណ្ណោះ។

យ៉ាង​ណា​មិញ សម្រាប់​ហង្សក្រហម Liverpool ពួក​គេ​បាន​​ប្រកួត​ប្រជែង​រដូវកាល​ថ្មី 2023-2024 ដោយ​មាន​ភាព​ខ្វះខាត​នៅ​តំបន់​បម្រើ ស្រប​ពេល​ដែល​កាល​ពី​ដើម​រដូវកាល​កន្លង​ទៅ​ពួក​គេ​បាន​បាត់​បង់​ខ្សែ​បម្រើ​ជា​ច្រើន​ដូច​ជា Fabinho, Jordan Henderson, Alex Oxlade-Chamberlain, Naby Keita, James Milner និង Leighton Clarkson។

ខ្សែបម្រើ​ចំណូល​ថ្មី Szoboszlai, Mac Allister និង Gravenberch បាន​ក្លាយ​ជា​ជម្រើស​ដំបូង​របស់​លោក Jurgen Klopp ខណៈ​ដែល Thiago Alcantara, Curtis Jones និង Harvey Elliott ជា​ជម្រើស​បម្រុង។ ដោយ​ឡែក​សម្រាប់​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ Thiago Alcantara នឹង​ត្រូវ​ក្លឹប​អនុញ្ញាត​ឲ្យ​ចាកចេញ​ដោយ​គ្មាន​តម្លៃ​ខ្លួន​នៅ​ពេល​កុងត្រា​ផុត​កំណត់​នា​ឆ្នាំ​ក្រោយ​នេះ។

ជា​លទ្ធផល ហង្សក្រហម​ទំនង​ជា​នឹង​ព្យាយាម​ពង្រឹង​បន្ថែម​ទៀត​សម្រាប់​បេក្ខភាព​ខ្សែបម្រើ​ចំណូល​ថ្មី ហើយ​បើ​យោងតាម​កាសែត Daily Mail បាន​ឲ្យ​ដឹង​ថា កីឡាករ Archie Gray របស់ Leeds United គឺ​ជា​គោលដៅ​ធំ​របស់​ពួក​គេ។ ខ្សែបម្រើ​ដែល​កើត​ឆ្នាំ 2006 រូប​នេះ ត្រូវ​បាន Liverpool ពេញ​ចិត្ត និង​គិត​ថា គេ​អាច​សម្រប​ខ្លួន​បាន​យ៉ាង​ឆាប់​រហ័ស​ជា​មួយ​នឹង​ទម្រង់​លេង​របស់​ពួក​គេ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២