បាល់ទាត់អន្តរជាតិ
Barcelona កំពុងព្រួយបារម្ភពីបញ្ហារបួសរបស់ Ansu Fati
ខ្សែប្រយុទ្ធ Ansu Fati ដែលជាកីឡាករខ្ចីជើងរបស់ក្លឹប Barcelona មើលទៅហាក់ដូចជា មានបញ្ហារបួសដែលអាចបង្ករជាហានិភ័យធំទៀតហើយ បន្ទាប់ពីគាត់ត្រូវបានប្ដូរចេញក្នុងតង់ទី 1 នៃការប្រកួតក្របខ័ណ្ឌ Premier League របស់ Brighton កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។
យ៉ាងណាមិញ Ansu Fati បានចូលលេងតាំងពីដើមតង់ជាជម្រើសដំបូងទល់នឹងក្លឹប Nottingham Forest ប៉ុន្តែមិនយូរប៉ុន្មានគាត់ត្រូវបានប្ដូរចេញ និងជំនួសវិញដោយ Joao Pedro នៅនាទី 21 បន្ទាប់ពីមានបញ្ហារបួស។ របួសរបស់ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះ តែងតែជាការព្រួយបារម្ភខ្លាំង ព្រោះកាលពីពេលកន្លងទៅនៅ Barcelona គាត់បានរងរបួសរយៈពេលយូរ ដែលធ្វើឲ្យបាត់បង់ភាពលេចធ្លោរនៃទម្រង់លេងរបស់ខ្លួន។
សម្រាប់របួសដែលបានកើតឡើងនាពេលថ្មីៗនេះ គេនៅមិនទាន់ច្បាស់ថា របួសនោះគឺជាអ្វីនោះទេ ប៉ុន្តែ Fati ត្រូវបានគេឃើញកាន់ជើងស្តាំរបស់គាត់ និងបានផ្តល់សញ្ញាថា គាត់ត្រូវការប្ដូរចេញ និងមិនអាចបន្តការប្រកួតទៀតបានឡើយ។ អ្នកគាំទ្រសង្ឃឹមថា របួសនេះមិនធ្ងន់ធ្ងរទេ ហើយគាត់អាចត្រឡប់មកវិញក្នុងពេលឆាប់ៗនេះ។
ប្រសិនបើរបួសនេះជារបួសធ្ងន់ធ្ងរ គាត់អាចនឹងបាត់បង់ឱកាសក្លាយជាកីឡាករសំខាន់មិនខានឡើយ ហើយ Barcelona នឹងខាតបង់កាន់តែខ្លាំង សម្រាប់កីឡាករអេស្ប៉ាញដ៏មានទេពកោសល្យរូបនេះ។
ប្រភព: Barcablaugranes
-
បាល់ទាត់អន្តរជាតិ1 day ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ1 day ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Carlo Ancelotti លើកឡើងថា កូនក្រុមរបស់ខ្លួនរូបនេះ នឹងឈ្នះ Ballon d’Or