បាល់ទាត់អន្តរជាតិ
Barcelona អាចទិញ Haaland បាន ប្រសិនបើពួកគេធ្វើបែបនេះ!!!
ក្លឹបយក្សរបស់អេស្ប៉ាញ FC Barcelona ត្រូវបានគេរាយការណ៍ថា នឹងត្រូវលក់កីឡាករសំខាន់ៗរបស់ខ្លួនយ៉ាងហោចណាស់ 4 នាក់ ទើបអាចមានលទ្ធភាពប្រមូលថវិកា ដើម្បីមកចុះហត្ថលេខាលើតារាឆ្នើមរបស់ក្លឹបមេឃខៀវ Manchester City គឺខ្សែប្រយុទ្ធ Erling Haaland បាន។
យោងតាមសារព័ត៌មានអេស្ប៉ាញ El Nacional បានឲ្យដឹងថា Barcelona គឺជាក្លឹបមួយ ក្នុងចំណោមក្លឹបធំៗផ្សេងទៀតដែលពេញចិត្តសមត្ថភាពរបស់កីឡាករសញ្ជាតិន័រវេសរូបនេះ។ យ៉ាងណា តាមស្ថានភាពបច្ចុប្បន្ន ពួកគេពិតជាពិបាកក្នុងការស្រមៃណាស់ថា អាចនាំយក Haaland ទៅ Camp Nou បាន។
ទោះជាយ៉ាងណាក៏ដោយ គេបានដឹងថា ក្លឹបអ្នកមានបុណ្យ Barcelona នៅតែមានជម្រើសមួយ ដែលអាចឲ្យពួកគេចុះហត្ថលេខាលើខ្សែប្រយុទ្ធកណ្ដាលរូបនេះនៅឆ្នាំក្រោយបាន គឺពួកគេអាចលក់កីឡាករ 4 នាក់ដូចជា Robert Lewandowski, Raphinha, Ferran Torres និង Andreas Christensen។
របាយការណ៍មួយបានអះអាងថា Barcelona នឹងត្រូវចំណាយប្រាក់ជាង 200 លានអឺរ៉ូ លើខ្សែប្រយុទ្ធរបស់ក្លឹប Man City រូបនេះ។ គេជឿថា Lewandowski ដែលនៅមានកុងត្រាជាមួយក្លឹបនៅឡើយនោះ អាចលក់បានក្នុងតម្លៃ 100 លានអឺរ៉ូ ទៅឲ្យអារ៉ាប៊ីសាអូឌីត ហើយកីឡាករ 3 នាក់ផ្សេងទៀតដែលនៅក្នុងបញ្ជីនោះ នឹងអាចលក់បានលុយគ្រប់គ្រាន់សម្រាប់ផ្ទេរ Erling Haaland បាន។
ប្រភព: Sportskeeda