បាល់ទាត់អន្តរជាតិ
បិសាចក្រហមបានត្រឹមស្មើជាមួយ Galatasaray ខណៈដែលក្ដីសង្ឃឹមឡើងទៅវគ្គបន្ទាប់ កាន់តែតិច
ក្តីសង្ឃឹមរបស់ក្លឹបបិសាចក្រហម Manchester United ក្នុងការឈានទៅវគ្គ 16 ក្រុមចុងក្រោយនៃក្របខ័ណ្ឌ UEFA Champions League ស្ទើរតែបាត់បង់ទាំងស្រុងទៅហើយ បន្ទាប់ពីពួកគេបានជួបការខកចិត្ត ជាមួយនឹងលទ្ធផលស្មើ 3-3 ជាមួយ Galatasaray កាលពីប្រកួតក្នុងទីក្រុង Istanbul កាលពីរំលងអាធ្រាតយប់មិញ។
ក្រុមរបស់លោក Erik ten Hag បានស៊ុតបញ្ចូលទីនាំមុខ Galatasaray 2-0 និងក្រោយមកទៀតបាននាំមុខ 3-1 ប៉ុន្តែរឿងដែលនឹកស្មានមិនដល់បានកើតឡើង ដោយពួកគេបានបណ្ដោយឲ្យ Galatasaray តាមបានស្មើវិញ នៅក្រោយចប់ការប្រកួត និងចែកគ្នាម្នាក់មួយពិន្ទុ។
បច្ចុប្បន្នបិសាចក្រហមបានធ្លាក់ទៅឈរនៅបាតតារាងនៃពូល A ដោយសល់ការប្រកួតមួយចុងក្រោយនៅក្នុងដៃ។ Man United មាន 4 ពិន្ទុ ខណៈដែលក្រុមលេខ 2 Copenhagen និងក្រុមលេខ 3 Galatasaray មាន 5 ពិន្ទុ។ ដូច្នេះហើយនៅប្រកួតបន្ទាប់ Manchester United ត្រូវតែយកឈ្នះ Bayern Munich ហើយការប្រកួតរវាង Copenhagen និង Galatasaray ត្រូវតែបញ្ចប់ដោយលទ្ធផលស្មើគ្នា ទើបពួកគេអាចមានឱកាសឡើងទៅវគ្គបន្ទាប់បាន។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ23 hours ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ15 hours ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish