បាល់ទាត់អន្តរជាតិ
របួសថ្មី! Rodrigo Bentancur នឹងអវត្តមានពីលើទីលានប្រកួតរយៈពេល 10 សប្ដាហ៍
ខ្សែបម្រើ Rodrigo Bentancur របស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur នឹងត្រូវអវត្តមានពីលើទីលានប្រកួតរហូតដល់ 10 សប្តាហ៍ ដោយសាររបួសកជើង។ កីឡាករវ័យ 26 ឆ្នាំរូបនេះ បានទទួលរងរបួសបន្ទាប់ពីមានការប៉ះទង្គិចជាមួយ Matty Cash កាលពីប្រកួតទល់នឹងក្លឹប Aston Villa ថ្ងៃអាទិត្យសប្ដាហ៍មុន។
យ៉ាងណាមិញ Rodrigo Bentancur ទើបតែបានវិលចូលទីលានវិញកាលពីខែមុននេះប៉ុណ្ណោះ គិតចាប់តាំងពីខែកុម្ភៈមក ដែលពេលនោះគាត់បានរងរបួសធ្ងន់ធ្ងរហែកសរសៃពួរជង្គង់។ ខ្សែបម្រើឆ្នើមរូបនេះ ក៏បានបង្ហាញខ្លួនក្នុងការបំពេញកាតព្វកិច្ចសម្រាប់ក្រុមជម្រើសជាតិអ៊ុយរូហ្គាយ ក្នុងការប្រកួតជម្រុះ World Cup កាលពីសប្តាហ៍មុនផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ពេលនេះ Tottenham Hotspur នឹងដំណើរការនៃការប្រកួតរបស់ខ្លួន ដោយគ្មានវត្តមានរបស់ Rodrigo Bentancur រយៈពេល 10 សប្ដាហ៍។ ក្រុមរបស់លោក Postecoglou កំពុងជួបវិបត្តិខ្វះខាតខ្សែបម្រើ ខណៈដែល James Maddison កំពុងរបួសរយៈពេលយូរដូចគ្នា ហើយ Pape Matar Sarr ក៏មិនទាន់មានកាយសម្បទារមាំមួន 100 ភាគរយដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ4 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cristiano Ronaldo ស្នើរឲ្យក្លឹប Al-Nassr ចុះហត្ថលេខាលើកីឡាករមួយរូបរបស់បិសាចក្រហម
-
បាល់ទាត់អន្តរជាតិ5 days ago
Vinicius Jr ត្រូវបានផ្ដល់អាទិភាពជាអ្នករ៉ាប់រងទាត់បាល់ប៉េណាល់ទី