Connect with us

បាល់ទាត់អន្តរជាតិ

អ្នកគាំទ្រ Galatasaray ជឿថា គ្រាប់​បាល់​របស់ Icardi មិន​មែន​ជា​គ្រាប់​បាល់ Offside ឡើយ!!!

Published

on

កាល​ពី​រំលង​អាធ្រាតយប់​មិញ​នេះ គឺ​ជា​ការ​ប្រកួត​​ក្នុង​ក្របខណ្ឌ UEFA Champions League រវាង​ក្លឹប​បិសាចក្រហម Manchester United ជាមួយ​នឹង Galatasaray ដែល​បញ្ចប់​ទៅ​ដោយ​លទ្ធផល 3-3។ ដោយ​ឡែក នៅ​ក្នុង​ការ​ប្រកួត​នោះ អ្នក​គាំទ្រ​ជឿថា មាន​រឿង​មិន​ប្រក្រតី​មួយ​បាន​កើត​ឡើង​ដែល​ជា​បាល់ Offside របស់ Icardi។

គ្រាប់​បាល់ Offside មួយ​បាន​កើត​ឡើង បន្ទាប់​ពី Hakim Ziyech ផ្លោង​ពី​ចម្ងាយ​ទៅ​ឲ្យ Mauro Icardi ពេល​នោះ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន​បាន​ទាញបាល់ និង​ស៊ុត​បញ្ចូលទី​ដាច់​ចង្កេះ​របស់ Andre Onana។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គ្រាប់​បាល់​នោះ​អាជ្ញា​កណ្ដាល​បាន​លើក​ទង់ Offside និង​មិន​បាន​ឆែក VAR អ្វី​ឡើយ។

ក្រោយ​ចប់​ការ​ប្រកួត​អ្នកគាំទ្រ​មួយ​ចំនួន​បាន​បញ្ចេញ​មតិ​ដោយ​លើក​ឡើង​ថា វា​ជា​ការ​លំអៀង​របស់​អាជ្ញា​កណ្ដាល ហើយ​គួរ​តែ​មាន​ការ​ឆែក VAR នៅ​ពេល​នោះ។ លើស​ពី​នេះ​ទៅ​ទៀត Galatasaray ថែម​ទាំង​អាច​មាន​ឱកាស​ទទួល​បាន​បាល់ប៉េណាល់ទី​ផង​ដែរ នៅ​ពេល​មួយ​ដែល Scott McTominay បាន​ប៉ះ​​ដៃនៅ​ក្នុង​ប្រអប់​គ្រោះ​ថ្នាក់។ អ្នកគាំទ្រ​មាន​ការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​មន្ត្រី​អាជ្ញា​កណ្ដាល​លើ​រឿង​នេះ។

ប្រភព: Thesun

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២