Connect with us

បាល់ទាត់អន្តរជាតិ

បិសាចក្រហម​បាន​ត្រឹម​ស្មើ​ជាមួយ Galatasaray ខណៈ​ដែល​ក្ដី​សង្ឃឹម​ឡើង​ទៅ​វគ្គ​បន្ទាប់ កាន់​តែ​តិច

Published

on

ក្តី​សង្ឃឹម​របស់​ក្លឹប​បិសាចក្រហម Manchester United ក្នុង​ការ​ឈាន​ទៅ​វគ្គ 16 ក្រុម​ចុង​ក្រោយ​នៃ​ក្របខ័ណ្ឌ UEFA Champions League ស្ទើរ​តែ​បាត់បង់​ទាំង​ស្រុង​ទៅ​ហើយ បន្ទាប់​ពី​ពួក​គេ​បានជួប​ការ​ខក​ចិត្ត ជាមួយ​នឹង​លទ្ធផល​ស្មើ 3-3 ជា​មួយ Galatasaray កាល​ពី​ប្រកួត​ក្នុង​ទី​ក្រុង Istanbul កាល​ពី​រំលង​អាធ្រាត​យប់​មិញ។

ក្រុម​របស់​លោក Erik ten Hag បាន​ស៊ុត​បញ្ចូលទី​នាំ​មុខ Galatasaray 2-0 និង​ក្រោយ​មក​ទៀត​បាន​នាំ​មុខ 3-1 ប៉ុន្តែ​រឿង​ដែល​នឹក​ស្មាន​មិន​ដល់​បាន​កើត​ឡើង ដោយ​ពួក​គេ​បាន​បណ្ដោយ​ឲ្យ Galatasaray តាម​បាន​ស្មើ​វិញ នៅ​ក្រោយ​ចប់​ការ​ប្រកួត និង​ចែក​គ្នា​ម្នាក់​មួយ​ពិន្ទុ។

បច្ចុប្បន្ន​បិសាចក្រហម​បាន​ធ្លាក់​ទៅ​ឈរ​នៅ​បាត​តារាង​នៃ​ពូល A ដោយ​សល់​ការ​ប្រកួត​មួយ​ចុង​ក្រោយ​នៅ​ក្នុង​ដៃ។ Man United មាន​ 4 ពិន្ទុ ខណៈ​ដែល​ក្រុម​លេខ 2 Copenhagen និង​ក្រុម​​លេខ 3 Galatasaray មាន 5 ពិន្ទុ។ ដូច្នេះ​ហើយ​នៅ​ប្រកួត​បន្ទាប់ Manchester United ត្រូវ​តែ​យក​ឈ្នះ Bayern Munich ហើយ​ការ​ប្រកួត​រវាង ​Copenhagen និង Galatasaray ត្រូវ​តែ​បញ្ចប់​ដោយ​លទ្ធផល​ស្មើ​គ្នា ទើប​ពួក​គេ​អាច​មាន​ឱកាស​ឡើង​ទៅ​វគ្គ​បន្ទាប់​បាន។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២