បាល់ទាត់អន្តរជាតិ
ប្រធាន UEFA ចាត់ទុកការប្រកួត World Cup 2022 ជាការប្រកួតដែលមិនជោគជ័យ
ប្រធានសហភាពសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) លោក Aleksander Ceferin បានទទួលស្គាល់ និងចាត់ទុកការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2022 កន្លងទៅ នៅប្រទេសកាតា ថាជាការរៀបចំដោយមិនបានទទួលជោគជ័យគ្រប់ជ្រុងជ្រោយ។ យ៉ាងណាមិញ កាលពីឆ្នាំមុននេះ វាជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៃការប្រកួតបាល់ទាត់ពិភពលោក ដែលត្រូវបានធ្វើឡើងនៅរដូវស្លឹកឈើជ្រុះ និងរដូវរងារ ជំនួសឲ្យរាល់ដង ជាការលេងនៅរដូវក្តៅ។
ដោយឡែកលោក លោក Aleksander Ceferin បានលើកឡើងថា៖ “ការរៀបចំការប្រកួតបាល់ទាត់ពិភពលោកក្នុងរដូវរងារ មិនមែនជារឿងល្អសម្រាប់កីឡាបាល់ទាត់ទេ ហើយវាមិនសមហេតុផលទេក្នុងការពិចារណា ធ្វើវាបែបនោះម្ដងទៀត ព្រោះវាធ្វើឲ្យមានភាពតានតឹងលើកាលវិភាគនៃការប្រកួត និងលីគនៅក្នុងប្រទេស”។
សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកលើកក្រោយ នឹងធ្វើឡើងនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិកូ ក្នុងខែមិថុនា ដល់ខែកក្កដា ឆ្នាំ 2026។ គួររំលឹកផងដែរថា កាលពីឆ្នាំមុន ការប្រកួត World Cup ធ្វើឡើងនៅប្រទេសកាតា ចាប់ពីថ្ងៃអាទិត្យ ថ្ងៃទី 20 ខែវិច្ឆិកា ឆ្នាំ 2022 ដល់ ថ្ងៃទី 18 ខែធ្នូ ឆ្នាំ 2022 ហើយកាលនោះក្រុមជម្រើសជាតិអាហ្សង់ទីនបានក្លាយជាម្ចាស់ជើងឯក និងបារាំង គឺជាជើងឯករង។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!