បាល់ទាត់អន្តរជាតិ
អាហ្សង់ទីន នឹងប្រកួតមិត្តភាពអន្តរជាតិជាមួយកូស្តារីកា នៅចុងខែ 3
ក្រុមជម្រើសជាតិអាហ្សង់ទីនដែលជាម្ចាស់ពាន World Cup 2022 នឹងមានការប្រកួតមិត្តភាពអន្តរជាតិសំខាន់ៗ 2 ដែលត្រូវធ្វើឡើងក្នុងទឹកដីនៃសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី 23 ដល់ថ្ងៃទី 27 ខែមីនាខាងមុខនេះ។ ប្រកួតដំបូងនៅថ្ងៃទី 23 ពួកគេនឹងត្រូវជួបជាមួយ El Salvador ហើយប្រកួតបន្ទាប់នៅថ្ងៃទី 27 នឹងត្រូវប៉ះជាមួយកូស្តារីកា។
ក្រុមម្ចាស់ជើងឯក World Cup ដើមឡើយ គឺត្រូវប្រកួតមិត្តភាពជាមួយប្រទេសនីហ្សេរីយ៉ា ដែលធ្វើឡើងនៅទីក្រុងប៉េកាំង ប្រទេសចិន អំឡុងថ្ងៃទី 18 ទល់ 26 ខែមីនា តែត្រូវបានលុបចោលវិញ បន្ទាប់ពី Lionel Messi មិនបានលេងក្នុងការប្រកួត Pre-Season របស់ Inter Miami ក្នុងទីក្រុងហុងកុង កាលពីពេលកន្លងទៅ។
គួរដឹងផងដែរថា Messi បាននិយាយមុនពេលប្រកួតមិត្តភាពរបស់ Inter Miami ទល់នឹងក្រុមកីឡាករឆ្នើមក្នុងស្រុកនៅហុងកុងកាលពីថ្ងៃទី 4 ខែកុម្ភៈថា គាត់មានរបួសក្រលៀន ហើយការអវត្តមានរបស់គាត់បានធ្វើឲ្យអ្នកទស្សនាមានការខឹងសម្បារជាខ្លាំង។ លើសពីនេះទៀត 3 ថ្ងៃក្រោយមក គាត់បែរជាអាចចូលលេងបាននៅក្នុងប្រកួត នាទីក្រុងតូក្យូទល់នឹងក្លឹប Vissel Kobe។
ប្រភព: Thehindu
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar