Connect with us

បាល់ទាត់អន្តរជាតិ

ប្រធាន UEFA ចាត់​ទុក​ការ​ប្រកួត World Cup 2022 ជា​ការ​ប្រកួត​ដែល​មិន​ជោគជ័យ

Published

on

ប្រធាន​សហភាព​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប (UEFA) លោក Aleksander Ceferin បាន​ទទួល​ស្គាល់ និង​ចាត់ទុក​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ 2022 កន្លង​ទៅ នៅ​ប្រទេស​កាតា ថា​ជា​ការ​រៀបចំ​ដោយ​មិន​បាន​ទទួល​ជោគជ័យ​គ្រប់​ជ្រុងជ្រោយ។ យ៉ាង​ណា​មិញ កាល​ពី​ឆ្នាំ​មុន​នេះ វា​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការ​ប្រកួត​បាល់ទាត់ពិភពលោក ដែល​ត្រូវបាន​ធ្វើ​ឡើង​នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ និង​រដូវរងារ ជំនួស​ឲ្យ​រាល់​ដង ជា​ការ​លេង​នៅ​រដូវក្តៅ។

ដោយ​ឡែក​លោក លោក Aleksander Ceferin បាន​លើក​ឡើង​ថា៖ “ការ​រៀបចំ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ក្នុង​រដូវ​រងារ មិនមែន​ជា​រឿង​ល្អ​សម្រាប់​កីឡា​បាល់ទាត់​ទេ ហើយ​វា​មិន​សម​ហេតុផល​ទេ​ក្នុង​ការ​ពិចារណា ធ្វើ​វា​បែប​នោះ​ម្ដង​ទៀត ព្រោះ​វា​ធ្វើ​ឲ្យ​មាន​ភាព​តានតឹង​លើ​កាល​វិភាគ​នៃ​ការ​ប្រកួត និង​លីគ​នៅ​ក្នុង​ប្រទេស”។

សម្រាប់​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក​លើក​ក្រោយ នឹង​ធ្វើ​ឡើង​នៅ​សហរដ្ឋ​អាមេរិក កាណាដា និង​ម៉ិកស៊ិកូ ក្នុង​ខែ​មិថុនា ដល់​ខែ​កក្កដា ឆ្នាំ 2026។ គួរ​រំលឹក​ផង​ដែរ​ថា កាល​ពី​ឆ្នាំ​មុន ការ​ប្រកួត World Cup ធ្វើ​ឡើង​នៅ​ប្រទេស​កាតា ចាប់​ពី​ថ្ងៃ​អាទិត្យ ថ្ងៃទី 20 ខែ​វិច្ឆិកា ឆ្នាំ 2022 ដល់ ថ្ងៃទី 18 ខែធ្នូ ឆ្នាំ 2022 ហើយ​កាល​នោះ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក និង​បារាំង គឺ​ជា​ជើង​ឯក​រង។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២