បាល់ទាត់អន្តរជាតិ
រំលឹករឿងចាស់!!! Man United តាមដេញថ្លៃ Antony តាំងពី 25 លានផោន រហូតដល់ហ៊ានចំណាយ 86 លានផោន
តាមសេចក្តីរាយការណ៍ដែលទើបនឹងលេចឡើងនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹប Manchester United ធ្លាប់បានដេញថ្លៃជាលើកដំបូង 25 លានផោន លើខ្សែប្រយុទ្ធ Antony ហើយការដេញថ្លៃនោះក៏បានអូសបន្លាយរហូតដល់ពួកគេបានសម្រេចជាផ្លែផ្កា ដោយចំណាយរហូតដល់ 86 លានផោន ដើម្បីចុះហត្ថលេខាលើគាត់ កាលពីរដូវក្តៅឆ្នាំ 2022។
កីឡាករវ័យ 23 ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន 24 គ្រាប់ និង Assists 22 ដង ក្នុងការបង្ហាញខ្លួន 82 ប្រកួតជាមួយអតីតក្លឹបចាស់ AFC Ajax របស់ខ្លួន ចន្លោះឆ្នាំ 2020 ដល់ 2022។ ផ្ទុយមកវិញ Antony មានទម្រង់លេងធ្លាក់ចុះខ្លាំងពេលបន្តអាជីពនៅទឹកដីថ្មី Old Trafford ដោយរកបានតែ 8 គ្រាប់ និង Assists 3 ដង ប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួន 62 ប្រកួត។
កីឡាករសញ្ជាតិប្រេស៊ីលរូបនេះនៅតែមានទម្រង់លេងមិនល្អនៅរដូវកាលនេះ ដោយមិនទាន់បានររួមចំណែកស៊ុតបញ្ចូលទី រឺ Assist អ្វីឡើយ។ យោងតាមកាសែត The Athletic បានឲ្យដឹងថា ក្លឹបបិសាចក្រហម បានដាក់ដេញថ្លៃដំបូងលើ Antony ជាទឹកប្រាក់ប្រហែល 25 លានផោន និងមិនលើស 30 លានផោនប៉ុណ្ណោះ មុនពេលចំណាយរហូតដល់ 86 លានផោន។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa