បាល់ទាត់អន្តរជាតិ
Barcelona និង Real Madrid ត្រៀមប្រជែងគ្នាយក Mason Greenwood
ក្លឹបអ្នកមានបុណ្យ Barcelona និង Real Madrid ត្រូវបានគេរាយការណ៍ថា មានបំណងចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធ Mason Greenwood របស់ Manchester United នៅក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនារដូវក្តៅចុងបញ្ចប់នៃរដូវកាល 2023-2024។
យ៉ាងណាមិញ កីឡាករវ័យ 22 ឆ្នាំរូបនេះបច្ចុប្បន្នកំពុងខ្ចីជើងនៅក្លឹប Getafe ហើយគាត់បានបង្ហាញពីទម្រង់លេងយ៉ាងល្អជាមួយក្លឹបតាំងពីរដើមរដូវកាលរហូតមក ដោយស៊ុតបញ្ចូលទីបាន 5 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 4 ដង ក្នុងការបង្ហាញខ្លួនសរុប 15 ប្រកួត នៅគ្រប់ក្របខណ្ឌនៃការប្រកួតប្រជែងទាំងអស់។
កាលពីប៉ុន្មានសប្ដាហ៍មុន Valencia និង Real Sociedad ត្រូវបានគេនិយាយថា ជាក្លឹបអេស្ប៉ាញដែលចង់បានកីឡាករសញ្ជាតិអង់គ្លេសរូបនេះ ស្របពេលដែលរបាយការណ៍ចុងក្រោយពីគេហទំព័រ talkSPORT ទើបតែបានអះអាងថា ក្លឹបយក្ស 2 របស់អេស្ប៉ាញគឺ Barcelona និង Real Madrid សុទ្ធតែពេញចិត្តនឹងកីឡាករវ័យ 22 ឆ្នាំរូបនេះ ដែលពួកគេមើលឃើញថា គាត់នឹងក្លាយជាខ្សែប្រយុទ្ធស្លាបដ៏មានទេពសល្យម្នាក់នាពេលអនាគត។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត