បាល់ទាត់អន្តរជាតិ
តោខៀវបដិសេធមិនលក់ខ្សែបម្រើ Conor Gallagher ទៅឲ្យ Tottenham Hotspur
ក្លឹបតោខៀវ Chelsea ត្រូវបានគេដឹងថា នឹងបដិសេធមិនលក់ខ្សែបម្រើ Conor Gallagher ទៅឲ្យក្លឹបមាន់ខ្នាយមាស Tottenham Hotspur ឡើយ ថ្វីត្បិតតែកាលពីមួយរយៈមុនកីឡាករសញ្ជាតិអង់គ្លេសរូបនេះ មិនសូវបានបង្ហាញមុខនៅក្នុងការប្រកួត រឺរួមចំណែកជួយក្រុមក៏ដោយ។
យ៉ាងណាមិញ ចាប់តាំងពីការមកដល់របស់លោក Mauricio Pochettino កីឡាករដែលប្រសូត្រចេញពីថ្នាលយុវជនរបស់ក្លឹបតោខៀវ Chelsea រូបនេះ បានក្លាយជាជម្រើសដំបូង និងជាផ្នែកមួយដ៏សំខាន់នៅតំបន់បម្រើ។ Conor Gallagher បង្ហាញខ្លួនជាជម្រើសដំបូង 19 ប្រកួត ក្នុងចំណោមការប្រកួតសរុបទាំង 28 ដង នៅគ្រប់ព្រឹត្តិការណ៍ទាំងអស់របស់ក្លឹប។
មានរបាយការណ៍ជាច្រើនបានអះអាងថា ម្ចាស់ក្លឹបលោក Todd Boehly និង Clearlake Capital បានពិចារណាបញ្ចេញចោល Gallagher ដើម្បីដោះស្រាយស្ថានភាពដែលអាចរងការពិន័យពីច្បាប់ FFP។ ទោះជាយ៉ាងណាគំនិតនេះ មិនត្រូវបានយល់ស្របពីលោក Pochettino ឡើយ ដោយគ្រូបង្វឹករូបនេះ ចង់រក្សាទុក Gallagher នៅក្នុងក្រុមរបស់គាត់។ ដោយឡែកថ្ងៃនេះរបាយការណ៍ពីគេហទំព័រ Football Insider បានឲ្យដឹងថា Chelsea នឹងមិនពិចារណាលើការលក់ Gallagher ទៅឲ្យ Tottenham Hotspur ទេ បើទោះបីជាមានការដេញថ្លៃជាទឹកប្រាក់ដ៏សមរម្យមួយក៏ដោយ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar