Connect with us

បាល់ទាត់អន្តរជាតិ

រំលឹក​រឿង​ចាស់!!! Man United តាម​ដេញ​ថ្លៃ Antony តាំង​ពី 25 លានផោន រហូត​ដល់​ហ៊ាន​ចំណាយ 86 លានផោន

Published

on

តាម​សេចក្តី​រាយការណ៍​ដែល​ទើបនឹង​លេច​ឡើង​នៅ​ថ្ងៃ​នេះ​បាន​ឲ្យ​ដឹង​ថា ក្លឹប Manchester United ធ្លាប់​បាន​ដេញ​ថ្លៃ​ជា​លើក​ដំបូង 25 លានផោន លើ​ខ្សែប្រយុទ្ធ Antony ហើយ​ការ​ដេញ​ថ្លៃ​នោះ​ក៏​បាន​អូសបន្លាយ​រហូត​ដល់​ពួក​គេ​បាន​សម្រេច​ជា​ផ្លែផ្កា ដោយ​ចំណាយ​រហូត​ដល់ 86 លានផោន ដើម្បី​ចុះ​ហត្ថលេខា​លើ​គាត់ កាល​ពី​រដូវក្តៅ​ឆ្នាំ 2022។

កីឡាករ​វ័យ 23 ឆ្នាំ​រូបនេះ​ស៊ុតបញ្ចូល​ទី​បាន 24 គ្រាប់ និង Assists 22 ដង ក្នុង​ការ​បង្ហាញ​ខ្លួន 82 ប្រកួត​ជា​មួយ​អតីត​ក្លឹប​ចាស់ AFC Ajax របស់​ខ្លួន ចន្លោះ​ឆ្នាំ 2020 ដល់ 2022។ ផ្ទុយ​មក​វិញ Antony មាន​ទម្រង់​លេង​ធ្លាក់​ចុះ​ខ្លាំង​ពេល​បន្ត​អាជីព​នៅ​ទឹកដី​ថ្មី Old Trafford ដោយ​រក​បាន​តែ 8 គ្រាប់ និង Assists 3 ដង ប៉ុណ្ណោះ ក្នុង​ការ​បង្ហាញ​ខ្លួន 62 ប្រកួត។

កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូបនេះ​នៅ​តែ​មាន​ទម្រង់​លេង​មិន​ល្អ​នៅ​រដូវកាល​នេះ ដោយ​មិន​ទាន់​បាន​រ​រួម​ចំណែក​ស៊ុត​បញ្ចូលទី រឺ Assist អ្វី​ឡើយ។ យោងតាម​កាសែត The Athletic បាន​ឲ្យ​ដឹង​ថា ក្លឹប​បិសាចក្រហម បាន​ដាក់​ដេញ​ថ្លៃ​ដំបូង​លើ Antony ជា​ទឹកប្រាក់​ប្រហែល 25 លានផោន និង​មិន​លើស 30 លានផោន​ប៉ុណ្ណោះ មុន​ពេល​ចំណាយ​រហូត​ដល់ 86 លានផោន។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២