បាល់ទាត់អន្តរជាតិ
ប្រធានក្លឹប PSG ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Karim Benzema
យោងតាមគេហទំព័រ Sports Zone បានឲ្យដឹងថា ខ្សែប្រយុទ្ធសញ្ជាតិបារាំងរបស់ក្លឹបបាល់ទាត់ Al-Ittihad គឺកីឡាករ Karim Benzema អាចនឹងមានឱកាសវិលត្រឡប់ទៅកាន់បាល់ទាត់នៅតំបន់អឺរ៉ុបវិញ ក្នុងទីផ្សារដោះដូរកីឡាករនាដើមឆ្នាំនេះ។
យោងតាមប្រភពច្បាស់ការណ៍មួយបានឲ្យដឹងថា ប្រធានក្លឹប PSG លោក Nasser Al-Khelaifi ចង់ចុះហត្ថលេខាលើកីឡាករវ័យ 36 ឆ្នាំរូបនេះ ក្នុងលក្ខខ័ណ្ឌខ្ចីជើងរយៈពេល 6 ខែ។ ទោះជាយ៉ាងណា គំនិតនេះមិនទាន់យល់ស្របទាំងស្រុងឡើយ ដោយគេបានដឹងថា នាយកផ្នែកកីឡារបស់ PSG គឺលោក Luis Campos បានជំទាស់លើគម្រោងនេះ។
យ៉ាងណាមិញ ស្របពេលដែលមានការខុសទាស់ខ្វែងគំនិតគ្នានៅក្លឹបបែបនេះ យើងមិនទាន់អាចសន្និដ្ឋានបានថា តើលទ្ធភាពនៃការចុះហត្ថលេខាលើ Karim Benzema បានសម្រេច រឺអត់នោះឡើយ។ បច្ចុប្បន្នកុងត្រារបស់ Benzema នៅមានសុពលភាពរហូតដល់ដំណាច់ខែមិថុនា ឆ្នាំ 2026 ហើយតាមការប៉ាន់ប្រមាណតម្លៃខ្លួនរបស់ខ្សែប្រយុទ្ធរូបនេះគឺប្រមាណជា 15 លានអឺរ៉ូ។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ1 day ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
Liverpool ប្រកាសពីការចាកចេញរបស់ខ្សែការពារចាស់វស្សា Joel Matip