Connect with us

បាល់ទាត់អន្តរជាតិ

Real Madrid អាច​នឹង​ជួប​ជា​មួយ Barcelona នៅ​វគ្គ​ផ្ដាច់ព្រ័ត Spanish Super Cup

Published

on

ក្លឹប​អធិរាជស Real Madrid បាន​យក​ឈ្នះគូប្រជែង​ដ៏​តានតឹង​របស់​ខ្លួន Atletico Madrid ក្នុង​លទ្ធផល 5 ទល់​នឹង 3 នៅ​ក្នុង​ការ​ប្រកួត​កាល​ពី​រំលង​អាធ្រាត​យប់​មិញ​នេះ ក្នុង​ពាន​រង្វាន់ Spanish Super Cup។ យ៉ាង​ណា ពួកគេ​បាន​កក់កៅ​អី​វគ្គ​ផ្តាច់ព្រ័ត្រ​រួច​ហើយ​ផង​ដែរ ដោយ​រង​ចាំ​បេក្ខភាព​ក្រុម​មួយ​ទៀត​ដែល​ត្រូវ​ប្រកួត​នៅ​រំលង​អាធ្រាត​នេះ។

សម្រាប់​បេក្ខភាព​ក្លឹប​ដែល​នឹង​ត្រូវ​ឡើង​ទៅកាន់​វគ្គ​ផ្ដាច់ព្រ័ត​មួយ​ទៀត​នោះ នឹង​ត្រូវ​រងចាំ​មើល​លទ្ធផល​រវាង Barcelona និង Osasuna ដែល​ត្រូវ​ប៉ះគ្នា​នៅ​ម៉ោង 2:00 ទៀបភ្លឺ (ម៉ោង​នៅ​កម្ពុជា) ហើយ​បើ​តាម​ការ​មើល​ឃើញ​របស់​មជ្ឈដ្ឋាន​បាល់​ទាត់ គេ​ហាក់​ដូច​ជា​បាន​ដឹង​មុន​ហើយ​ដែរ​ថា Barcelona ប្រហែល​ជា​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​យក​ឈ្នះ​ប្រកួត​នេះ ហើយ​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត។

ប្រសិន​បើ Barcelona ឡើង​ទៅ​ជួប Real Madrid នោះ ការ​ប្រកួត​នឹង​កាន់​តែ​ជក់​ចិត្ត ខណៈ​ដែល​ក្លឹប​ទាំង 2 គឺ​ជា​ក្រុម​ខ្លាំង​បំផុត​ប្រចាំ​ទឹកដី​អេស្ប៉ាញ និង​ជា​សត្រូវ​នៅ​លើ​វាល​ស្មៅ​អស់​ជា​ច្រើន​ទសវត្ស​មក​ហើយ។ សម្រាប់​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត Spanish Super Cup នេះ​ដែរ ត្រូវ​បាន​គេ​កំណត់​ពេល​វេលា​រួច​ហើយ ដោយ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី 15 ខែ​មករា សប្ដាហ៍​ក្រោយ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២